CamNews

តារា 

Pope Thanawat និង Bella Ranee ចែករំលែកអារម្មណ៍របស់ខ្លួន ពេលទទួលបានជោគជ័យ!!

ថៃ ៖ កាលពីថ្ងៃទី ២១ ខែមីនា កន្លងទៅនេះលោក Pope Thanawat និងនាង Bella Ranee បានចូលរួមក្នុងព្រឹត្តិការណ៍មួយជាមួយគ្នាជាលើកដំបូង ហើយក៏បានចែករំលែកនូវអារម្មណ៍សប្បាយរីករាយ ដែលបានរួមការងារជាមួយគ្នា ។ ទទ្ទឹមនឹងនេះផងដែរ តួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" បានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានចូលរួមគាំទ្ររបស់ពួកគេ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 


សម្រាប់រឿងភាគបន្ទាប់ លោក Pope Thanawat និងនាង Bella Ranee ត្រូវបានសម្តែងជាមួយគ្នាជាថ្មីម្តងទៀត ឬអត់​ អ្នកទាំងពីរក៏នៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារតែកាលវិភាគរបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះ ពេញទាំងអស់ ប៉ុន្តែចំនែកឯតារាសម្តែងវ័យ ៣៥ ឆ្នាំវិញ គឺនៅមិនទាន់ពេញនៅឡើយទេ ។ តារាថៃទាំងពីរដួងនេះសារភាពថា ពួកគេរីករាយក្នុងការរួមការងារ ដោយសារតែឥលូវនេះអ្នកទាំងពីរ ចាប់ផ្តើមជិតដិតនឹងគ្នាច្រើនជាងមុន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee