ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ មានក្រុមថ្មីៗ និងសិល្បករជាច្រើន បានចូលខ្លួននៅក្នុងវិស័យតន្ត្រីកូរ៉េ ជារៀងរាល់ខែ វាមិនមែនជាការសង្ស័យទេថា មានតារាមួយចំនួនប្រហែលជាមានលក្ខណៈមុខមាត់ស្រដៀងគ្នា ព្រោះវាជារឿងធម្មតាទៅហើយ ។
ទោះយ៉ាងណាក៍ដោយ ភាពស្រដៀងគ្នារវាងសិល្បករ សិល្បការិនីមួយចំនួនអាចបង្កឲ្យប្រជាជន និងអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរមិនត្រូវបានជាប់សាច់ឈាមអ្វីនឹង គ្នានោះទេ ។ ឧទាហរណ៍ ដូចជាក្រុមតារាមួយចំនួននៅ Korean siteInstiz វាហាក់បីដូចជា នាំឲ្យមានការសង្ស័យអំពី ការបង្ហាញខ្លួនរបស់ តារាពីររូបដែលមកពី តារាចម្រៀងប្រុសៗ ។
តារាប្រុសទាំងពីរនេះជាសមាជិកក្រុម BTS គឺ Suga និង Woozi ដែលជាសមាជិកក្រុម SEVENTEEN អ្នកទាំង២ នេះ បានធ្វើម៉ូតសក់ និងស្ទីលស្រដៀងៗគ្នា ដែលធ្វើឲ្យក្រុមអ្នកគាំទ្រ មានការយល់ច្រឡំថា អ្នកទាំង ២គឺជាបងប្អូននឹង គ្នា ។ ហើយដោយសារតែហេតុនេះ ហើយដែលធ្វើក្រុមអ្នកគាំទ្រ ពិបាកនឹង ចែកមិនដាច់ថា ពីភាពស្រដៀងគ្នា របស់ពួកគេទាល់តែសោះ ។
សូមទៅទស្សនារូបភាពខាងក្រោមនេះ របស់ Suga និង Woozi នៅខាងក្រោមថា តើអ្នកអាចចែកដឹងថា ម្នាក់ណាជា Suga ហើយម្នាក់ណាជា Woozi ដែលឬ ទេ ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo