ប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា គូស្នេហ៍មួយគូនេះ មានគម្រោងរៀបការនៅក្នុងខែ កុម្ភៈ ២០១៨ មុនពេលដែល Taeyang ត្រូវ
ចូលបម្រើកងទ័ព ។
Taeyang និង Hyo Rin ដំបូងឡើយបានចាប់ផ្តើមទាក់ទងគ្នានៅក្នុងខែមិថុនា ឆ្នាំ ២០១៥ ហើយពួកគេក៏បានក្លាយជាគូស្នេហ៍ដ៏ល្បីឈ្មោះមួយនៅក្នុងវិស័យ K-Pop ។
Min Hyo Rin គឺជាមិត្តស្រីដំបូង ដែលធ្វើឲ្យ Taeyang មានអារម្មណ៍ថា ស្នេហារបស់លោកកាន់តែពិសេស នឹងធ្វើឲ្យលោកមានគំនិតចង់រៀបការនិងបង្កើតគ្រួសារជាមួយគ្នា ។
នៅក្នុងនោះផងដែរ CEO របស់ផលិតកម្ម YG Entertainment គឺលោក Yang Hyun Suk ក៏បានធ្វើការអបអរសាទរទៅដល់គូស្នេហ៍មួយគូនេះផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo