CamNews

តារា 

ក្រុមគ្រួសាររបស់តារាចម្រៀងវ័យក្មេង ឈិន ម៉ានិច្ច ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងនធ្ងរ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងថា "ចូលឆ្នាំគេសប្បាយគ្រប់គ្នា ចំណែកគ្រួសារខ្ញុំវិញត្រូវចូលពេទ្យ ព្រោះតែអ្នក បើកឡានគ្មានការប្រុងប្រយ័ត្ន មកបុកពីក្រោយម៉ូតូពុកម្តាយរបស់ខ្ញុំ។ ពេលនេះម្តាយខ្ញុំរបួសធ្ងន់ ប្អូនប្រុសក៏អ៊ីចឹង ពុកត្រូវដៃ ពេលនេះនៅពេទ្យ៣យប់ហើយ"។

កញ្ញា ឈិន ម៉ានិច្ច បន្តទៀតថា  គ្រួសារនាង បានរងគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្ត បើកបុកម៉ូតូពីក្រោយ បណ្តាលឲ្យម្តាយ និងប្អូនប្រុសនាងរងរបួសធ្ងន់ ចំណែកឯឪពុករងរបួសត្រូវដៃ ៕







ដោយ ៖ គន្ធា


ប្រភព ៖ Manich


Tags: Chhen manich