CamNews

តារា 

គំរូល្អមែន! ធ្វេីការផង រៀនផង មិនមែនជាការងាយទេ ប៉ុន្តែកញ្ញា មាន សូនីតា តស៊ូរហូតបានជោគជ័យ

ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្អាត កញ្ញា មាន សូនីតា បានរំលេចនូវសារជាមួយដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនិងរូបថតថ្ងៃទទួលសញ្ញាប័ត្រ ដោយលើកឡើងថា "ធ្វេីការផង រៀនផង មិនមែនជាការងាយទេ ដោយសាររវល់ក៏ទៅរៀនពេលយប់ ចូល5:30 ( ម៉ោងគេចេញញុំអី😣 ) ទំរាំចេញពីរៀន 
ម៉ោង8:30 (យប់បាត់😫 ឃ្លានក៏ឃ្លាន យប់ក៏យប់ ជួនកាលភ្លៀងទៀត 😭 ) ចឹងបានថាជីវិតអ្នកធ្វេីការបណ្តេីររៀនបណ្តេីរគឺតស៊ូណាស់ មិនធម្មតាទេ តែថ្ងៃខ្ញុំបានសំរេចហេីយ ------------------
ចុះថ្ងៃណាដល់វេនអ្នកទាំងអស់គ្នា?" 



បើយោងតាមការលើកឡើងរបស់តារាស្រីរូបនេះ បានបញ្ជាក់ឲ្យឃើញនូវការព្យាយាម តស៊ូរហូតបានសម្រេច ពិតជាធ្វើឲ្យមហាជនគួរតែយកគំរូតាមពិតមែន ព្រោះទម្រាំបានរៀនចប់វាមិនមែនជារឿងងាយទេ ប៉ុន្តែយើងម្នាក់គួរឲ្យព្យាយាម ៕






ដោយ ៖ គន្ធា


Tags: Mean sonita