CamNews

តារា 

តោះមកដឹងមូលហេតុ តួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" រាំលាបំណន់ម្សិលមិញ!!!

ថៃ ៖ តារាសម្តែងស្រីនាង Bella ranee បានបង្ហើបប្រាប់ថា នាងមិនបានរំពឹងទេថា រឿងថ្មីរបស់ខ្លួនទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ហួសការស្មានបែបនេះ ពិតជាធ្វើឲ្យនាងទឹកចិត្តក្នុងការសម្តែង និងស្រក់ទឹកភ្នែកដោយក្តីរំភើបពិតមែន ។ 

ងាកមកចាប់អារម្មណ៍ជាមួយនិងទិដ្ឋភាពកក្រើកស្រុកថៃម្សិលមិញនៅពេលដែល តួឯកប្រុសស្រីក្នុងរឿង "បុព្វេសន្និវាស" និងតារាផ្សេងៗទៀតដែលបានសម្តែងក្នុងរឿងនេះ ព្រមទាំងអ្នកដឹកនាំសម្តែងផងដែរនោះ បានធ្វើការរាំលាបំណន់ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ក្នុងនោះផងដែរ sanook បាននិយាយថា មូលហេតុដែលធ្វើការលាបំណន់នេះព្រោះតែធ្លាប់តែមានការស្បថស្បែរថា នឹងរាំថ្វាយ ប្រសិនបើរឿងនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ ហើយនៅទីបំផុតរឿងនេះក៏ទទួលបានការគាំទ្រជាច្រើនប្រទេស ដែលមិនមែនត្រឹមតែប្រទេសថៃនោះឡើយ ៕

















ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pope thanawat Bella ranee