CamNews

តារា 

រិន សាវេត ចង់​ឲ្យ​ឪពុក​ម្តាយ​ផ្សំ​ផ្គុំ

(ភ្នំពេញ)៖ តារាចម្រៀង សែន កំសត់ ឬលោក រិន សាវេត ជ័យលាភីក្នុងការប្រឡងចម្រៀង​របស់​ស្ថានីយ៍​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិត​​កម្ម​ហង្សមាស ១០​ឆ្នាំមកហើយ តែកេរ្តី៍ឈ្មោះតារាចម្រៀងរូប​នេះ មិន​បាន​ឡើង ឬ​ចុះ​ទៅ​ណា​ទេ ។

លោកហាក់នៅទ្រឹងរយៈពេល ២ទៅ៣ឆ្នាំ ទើបលោកមានបទចម្រៀងផងម្ដង ឬក៏មានត្រឹមតែក្នុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ ដើម្បី​អបអរសាទរ​ក្នុង​ពិធី​ប្រពៃណី​ជាតិ​មួយ​នេះ តែក្រោយមានវត្តមានលោក យក់ ដួងតារា ដែល​ជា​តារា​ចម្រៀង​ស្រុក​កំណើត​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ដូច​គ្នា​មក លោក​ហាក់​រយាល​ពី​បទ​ចម្រៀង ។

ថ្វីដ្បិតតែគ្មានបទចម្រៀងសម្រាប់ច្រៀង ឬខ្សត់បទចម្រៀងតារារូបនេះមិនធ្លាប់ចង់ចាក​ចេញ​ពី​ផលិត​កម្ម ហង្ស​មាស​ឡើយ ព្រោះ​លោក​មាន​កិច្ច​សន្យា​ជាមួយ​ផលិត​កម្ម និង​មានប្រាក់បៀរវត្សរ៍ទោះមិនសូវមិនសូវច្រើនក្ដី ក៏​លោក​មិន​បោះ​បង់​ទ្រ​នំ​ឲ្យកំណើតមួយនេះដែរ ។

តែប៉ុន្មានថ្ងៃកន្លងមកនេះលោក រិន សាវេត បែរជានឹកឃើញចង់រៀបការតាមប្រពៃណី ដែលមានឪពុកម្ដាយ​ផ្សំ​ផ្គំ​ឲ្យ​ទៅ​វិញ​លោក រិន សាវេត បាន​និយាយ​ក្នុង​បណ្ដាញ​សង្គមផ្ទាល់ខ្លួនលោកថា លោកបានក្លាយជាតារចម្រៀងដូចក្ដីស្រម៉ៃ​ពី​ក្មេង តែ​លោក​ក៏​ចង់​បាន​ការ​រៀប​ការ​ដែល​ផ្សំ​ផ្គំ​ពី​​ឪពុកម្ដាយ​លោកផងដែរ តែមើលទៅលោកហាក់គ្មានជំនឿថា លោកនឹងបាន​រៀប​ការ​សោះ ខណៈ​ដែល​អាយុ​លោក​កាន់​តែ​ក្រែល​ទៅហើយក្ដី ។

តារាចម្រៀងលោក រិន សាវេត ធ្លាប់មានព័ត៌មានស្រឡាញ់គ្នាជាមួយកញ្ញា សុន ស្រីពេជ្រ ពេលនាងចូលផលិត​កម្ម ដ៏​ធំ​មួយ​នេះ​ដំ​បូងៗ តែ​ក្រោយ​មក​ក៏​សាប​រលាប​ទៅ​វិញ ហើយ​ពេល​នេះ​កញ្ញា សុន ស្រីពេជ្រ ក៏មានគូដណ្ដឹង ត្រឹម​ត្រូវ​ត្រៀម​តែ​ថ្ងៃ​រៀប​ការ​ប៉ុណ្ណោះ តែ​នៅ​សល់​តែ​លោក រិន សាវេត ហេលហាល​ម្នាក់​ឯង ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rin savet