(បរទេស)៖ បុរសរប៉ិលរប៉ូចម្នាក់ បានធ្វើឲ្យមិត្តស្រីមានការខឹងសម្បារជាខ្លាំង នៅពេលដែលនាង កំពុងដេកលង់លក់ ស្រាប់តែរូបគេបាន បោះពស់ពីរក្បាលដ៏ធំ មកលើកំប៉េះគូថ បណ្តាលឲ្យនាងស្រែក ស្ទើរតែលោះព្រលឹង។
Derek Deso ដែលជាជនរប៉ិលរប៉ូច បានដាក់កាមេរ៉ាថតសកម្មភាព ដែលខ្លួនបានធ្វើលេងសើច ជាមួយមិត្តស្រីរួច ថែមទាំងយកវីដេអូ ទៅបង្ហោះលើយូធូប និងបណ្តាញសង្គមទៀតផង ហើយមានមនុស្សចូលមើលមិនក្រោម ២លាននាក់ទេ ព្រមទាំងអ្នកចូល Like ១៧,០០០នាក់ និងចូលផ្តល់មតិដល់ទៅ ៣០០០នាក់ឯណោះ។
រូបភាពវីដេអូបានបង្ហាញឲ្យឃើញ Deso កាន់ប្រអប់មួយ ដែលមានដាក់ពស់ពីរក្បាល រួចដើរចូលទៅបន្ទប់ដេក ដែលមិត្តស្រីគាត់កំពុងលង់លក់ បន្ទាប់មកបុរសរូបនេះ ក៏បើកប្រអប់ឡើងរួចក៏បោះពស់ ទៅលើកំប៉េះគូថនាង ដែលកំពុងដេកផ្អៀង ធ្វើឲ្យមិត្តស្រីនោះភ្ញាក់ឡើង ស្រែកវ៉ាស! ស្ទើរភ្លាត់សម្លេង។ ពេលឃើញមិត្តស្រីស្រែកបែបនេះហើយ បុរសនោះក៏នៅតែលេងសើចទៀត ទម្រាំតែយកពស់ចេញទៅវិញ ហើយមនុស្សជាច្រើនក្នុងផ្ទះ ក៏ផ្ទុះសំណើចផងដែរ ហើយបានដាក់ឈ្មោះបុរសនេះថា «ជាមិត្តប្រុសអាក្រក់ប្រចាំឆ្នាំ២០១៦» នេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង