(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានអកុសលជាច្រើន ជុំវិញស្ថានភាពជំងឺរបស់តារាចម្រៀងដ៏ល្បីល្បាញកញ្ញា ខេមរៈ ស្រីពៅ ប្រចាំនៅផលិតកម្មសាន់ដេ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បងប្រុសបង្កើតរបស់កញ្ញា គឺកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញនូវវីដេអូមួយដែលមានរយៈពេលប្រមាណជិត១០នាទី នៅលើបណ្តាញសង្គមហ្វេសបុក បញ្ជាក់ពីស្ថានភាពជំងឺរបស់ប្អូនស្រី រួមជាមួយនឹងអារម្មណ៍ អាក់អន់ចិត្ត ចំពោះអ្នកជិតខាងដែលបាននិយាយនូវពាក្យចរចាមអារាមមួយចំនួន ប្រាសចាកពីការពិតដែលធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសាររបស់លោក។
តាមរយៈវីដេអូនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់ថា កញ្ញា ខេមរៈ ស្រីពៅពិតជាមានបញ្ហាសុខភាពបំពង់ក មិនអាចចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីពិតមែន ប៉ុន្តែមិនមែនជាជំងឺ រលាកស្បែកធ្ងន់ធ្ងរ ដូចពាក្យចរចាមអារាមដែលបានលើកឡើងពីសំណាក់អ្នកច្រណែនឈ្នានីស នាពេលថ្មីៗនេះនោះទេ ពោលប្អូនស្រីរបស់លោក គ្មានតែមានបញ្ហាបំពង់ក ក៏ដូចជាបញ្ហាក្រពះ និងពោះវៀន ដែលមនុស្សទូទៅមានដូចគ្នាប៉ុណ្ណោះ។
សូមទស្សនាវីដេអូរបស់លោក ខេមរៈ សិរីមន្ត ចេញមុខបកស្រាយជុំវិញបញ្ហាសុខភាពប្អូនស្រី៖