CamNews

ភាពយន្ត 

ទទួលយកភាពស្រៀវស្រាញជាមួយខ្សែភាពយន្ត “The Monster” ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅ

កំសាន្ត ៖ "The Monster" ជាភាពយន្តដែលនិយាយពីសត្វបិសាចដ៏សាហាវមួយ ជាមួយនឹងឈុតឆាកភ័យរន្ធត់ និងកំសត់រវាងសមាជិកគ្រួសារ។ ភាពយន្តនេះ និយាយពីម្តាយញៀនថ្នាំម្នាក់ (សម្តែងដោយ Zoe Kazan) និងកូនស្រីតូច (សម្តែងដោយ Ella Ballentine) កំពុងធ្វើដំណើរតាមផ្លូវ ដើម្បីនាំកូនស្រីទៅរស់នៅជាមួយឪពុកនាង។ ពួកគេត្រូវឈប់ឡានកណ្តាលផ្លូវ បន្ទាប់ពីឡានគេបុកចំសត្វចចកមួយក្បាល ដែលរត់គេចពីក្នុងព្រៃ កាត់តាមផ្លូវ។ ឡានពួកគេក៏ខូច ហើយពេលដែលពួកគេកំពុងតែព្យាយាមរកជំនួយ ទើបពួកគេដឹងថា ទីនោះមានអ្វីផ្សេងមកយាយី ជាបិសាចដ៏គួរឱ្យខ្លាច ដែលចាំឆ្មក់នៅក្នុងព្រៃ ដែលមិនព្រមលែងពួកគេឱ្យរួចខ្លួននោះឡើយ។ អ្វីដែលពួកគេមិនដឹងគឺ សត្វចចកនោះកំពុងរត់គេចពីអ្វីម្យ៉ាង ហើយអ្វីម្យ៉ាងនោះកំពុងតាមអ្នកទាំងពីរវិញម្តង។





ចង់ដឹងថាជីវិតរបស់ម្តាយកូនពីរនាក់នេះនឹងអាចគេចផុតពីក្រញុំាបិសាចនោះឬយ៉ាងណានោះ កុំភ្លេចមកទស្សនាខ្សែភាពយន្ត “The Monster ” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ

 



ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: The Monster Movie article