CamNews

តារា 

HyunA សារភាព នៅ Single ខណៈឆ្គួតនឹងការដើរទិញគ្រឿងទេស តែម្នាក់ឯង

ព័ត៌មានកំសាន្ត ៖ HyunA បានសារភាពថា ការងប់ងល់ចំពោះការដើរផ្សារទិញគ្រឿងទេសធ្វើម្ហូប គឺធ្វើឲ្យនាងមានសុខភាពមិនល្អនោះទេ កាលពីថ្ងៃទី ១៤ ខែមីនា បើយោងតាម episode នៃ Please Take Care of My Refrigerator


 

តារាចម្រៀងសម្លេងមាសរូបនេះបានបញ្ជាក់ឲ្យដឹងថា នាងបានរស់នៅតែម្នាក់ឯង អស់រយៈពេលជិត ២ ឆ្នាំមកហើយ នាងបានសារភាពថា នាងបានទៅផ្សារ ពេលណាដែល នាងទំនេរតាមដែលអាចធ្វើទៅបាន ។ ការដើរទិញឥវ៉ាន់ គ្រឿងទេស គឺជាចំណង់ចំណូលចិត្តរបស់នាង។ HyunA បានពន្យល់ថា  ក្នុងកាលវិភាគរបស់ខ្ញុំ ខ្ញុំត្រូវសម្រាក ប៉ុន្តែខ្ញុំខ្លួនឯងបានទទូច ឲ្យទៅដើរទិញគ្រឿងទេសធ្វើម្ហូបទៅវិញ​ ។ 




តារាចម្រៀងរូបនេះបានបន្តឲ្យដឹងទៀតថា ខ្ញុំបានទៅទិញគ្រឿងទេសកាលពី ២ថ្ងៃមុន ។ ខ្ញុំចូលចិត្តការស្វែងតាមរយៈ បណ្ដាញអិនធឺណិត ដូច្នេះនៅពេលដែល ខ្ញុំកំពុងតែ រកមើលអ្វីមួយត្រួសៗនោះ ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំនឹងត្រូវធ្វើ នៅថ្ងៃនោះ ។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ខ្ញុំបានធ្វើម្ហូប ដោយដាក់ខ្ទឹមម៉្យាងដែលមានដើមតូចៗ នឹង សណ្តែកសៀងនៅក្នុងសម្ល ។ ខ្ទឹមម៉្យាងដែលមានដើមតូចៗនេះគឺ ពិបាកចិត្តសំបកចេញណាស់ ប៉ុន្តែ សម្លនេះ ក៍ពិបាកក្នុងការ ចំអិនដូចគ្នាដែល ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: HyunA Kpop Seoul South korea