CamNews

ភាពយន្ត 

“Ralph Breaks the Internet” នឹងធ្វើឲ្យអ្នកទស្សនាសើចសប្បាយជាមួយនឹងសាច់រឿងប្លែកថ្មី

កំសាន្ត ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងនៅវគ្គទី១ឥឡូវនេះផលិតកម្ម Walt Disney បានដាក់បញ្ចាំងនៅវគ្គទី២នៃស៊េរីរឿង Wreck-It Ralph ដែលវគ្គទី២នេះមានចំណងជើងថា “Ralph Breaks the Internet” ។​

ហ្វេនជាច្រើនបានទន្ទឹងរង់ចាំរឿងនេះ ព្រោះតាមរយៈឃ្លីបខ្លីៗរបស់រឿងដែលបានបញ្ចេញយើងឃើញថាអ្វីៗជាច្រើនដែលមាននៅក្នុងអ៊ីនធឺណេតបានមកជុំគ្នានៅក្នុងរឿងនេះមួយតែម្តង មានទាំងព្រះនាងរបស់ផលិតកម្ម Disney ហ្គេមមួយចំនួនដែលអ្នកទាំងអស់គ្នាធ្លាប់ឃើញឬលេង មានទាំងតារាល្បីៗមួយចំនួនទៀតផងដែរ។


រឿង "Ralph Breaks the Internet" នេះនិយាយអំពីការដើរចេញពីវីដេអូហ្គេម Litwak មកចូលក្នុងពិភពអ៊ីនធឺណេតដែលព្រឺព្រួចនិងញាក់សាច់។ តួអង្គអាក្រក់ក្នុងវីដេអូហ្គេម Ralph និងកូនចៅរបស់គេ Misfit Vanellope Von Schweetz ត្រូវតែផ្សងគ្រោះថ្នាក់សព្វមុខ ធ្វើដំណើរទៅក្នុងពិភពអ៊ីនធឺណេតដើម្បីស្វែងរកបំណែកជំនួសជួយដល់វីដេអូហ្គេមរបស់ Vanellope។

យើងរំពឹងថារឿងមួយនេះនឹងធ្វើឲ្យអ្នកទស្សនាសើចសប្បាយ។ កុំភ្លេចមកទស្សនារឿង Ralph Breaks the Internet នៅថ្ងៃទី២២ វិចិ្ឆកា នេះ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article