CamNews

តារា 

តារាស្រី ៣ ដួង ដែលធ្វើការគ្មានជាប់កុងត្រា

ថៃ ៖ មានស្ថានីយ៍ទូរទស្សន៍ជាច្រើន ព្រមទាំងតារាសម្តែងប្រុសស្រីដែលមានទេពកោសល្យដើម្បីសម្តែងរឿងថ្មីៗ ។ ហើយនៅក្នុងនោះមានតារាល្បីៗជាច្រើនប្រភេទ ដូចជា អ្នកខ្លះធ្វើការជាតារាជាប់កុងត្រា និងតារាខ្លះទៀតក៏មានកុងត្រាជាមួយនិងស្ថានីយ៍រៀងៗខ្លួន ។ 

ខាងក្រោមនេះគឺជាតារាសម្តែងស្រី​ ៣ ដួង ដែលធ្វើការគ្មានជាប់កុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ណាទាំងអស់ ។

១. នាង Nune Woranuch

នាងគឺជាតារាសម្តែងស្រីដែលពូកែ ហើយនៅក្នុងឆ្នាំនេះនាងបានថតរឿងចំនួន ៤ ស្ថានីយ៍ទូរទស្សន៍ ផ្សេងៗពីគ្នាមានដូចជារឿង Plerng Sanaeha នៅស្ថានីយប៉ុស្តិ៍លេខ 7, Ruk Ao Keun នៅស្ថានីយប៉ុស្តិ៍ GMM 25, Club Friday The Series Season 11 នៅស្ថានីយប៉ុស្តិ៍ GMM 25, និងរឿង Woon Ruk Nakkao ស្ថានីយប៉ុស្តិ៍ PPTV ។ 

២. នាង Baifern Pimchanok

តារាស្រីសិចសុី​នាង Baifern Pimchanok បានបង្ហាញមុខនៅក្នុងរឿងជាច្រើន ទាំងរឿងភាគ និងខ្សែភាពយន្តខ្នាតធំ ។ ក្នុងនោះផងដែររឿងខ្នាតធំរបស់នាងមានចំណងជើងថា "Friend Zone" ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ ១៤ កុម្ភៈតែម្តង ។ ចំពោះរឿងភាគវិញគឺមានដូចជារឿង Secret Garden នៅស្ថានីយប៉ុស្តិ៍ True 4U, The Sand Princess នៅស្ថានីយប៉ុស្តិ៍ GMM 25, Bai Mai Tee Plid Plew នៅស្ថានីយប៉ុស្តិ៍ ONE 31 និងរឿង Mahatsajan Ruk Karm Gradart នៅស្ថានីយប៉ុស្តិ៍ True 4U ។ 

៣. នាង Davika

បន្ទាប់ពីចាកចេញពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ រួចមក នាង Davika មានការងារជាច្រើនទាំងនៅក្នុងប្រទេសថៃនិងក្រៅប្រទេស ។ តារាស្រីរូបនេះបានក៏បានសម្តែងរឿងភាគឲ្យ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ ONE 31 និង Thai TV3 ផងដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Baifern Pimchanok Davika Nune Woranuch