CamNews

តារា 

កំពូលតារាសម្តែងស្រីនាង Davika ត្រូវមិត្តប្រុសសុំរៀបការ?

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងប្រុសលោក Ter Chantavith បានកាន់ប៉េះប៉ោងមួយ ដោយប៉េះប៉ោងនោះមានអក្សរពីលើថា "តើអ្នកព្រមរៀបការជាមួយខ្ញុំទេ?" ដែលជាហេតុធ្វើឲ្យមហាជនគិតដល់ នាង Davika ភ្លាម ព្រោះអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ។ 

ងាកមកស្តាប់អារម្មណ៍ពិតរបស់ នាង Davika វិញ នាងបាននិយាយថា ក្រោយពីបានឃើញប៉េះប៉ោង នៅក្នុងដៃមិត្តប្រុស ធ្វើឲ្យតារាស្រីរូបនេះផ្ទុះសំណើចយ៉ាងខ្លាំង ព្រោះវាមិនមែនជារបស់ លោក Ter Chantavith ទេ ព្រោះប៉េះប៉ោងជារបស់មិត្ត លោក Ter Chantavith ។ បើមិនបានការបកស្រាយរបស់ Davika ទេ ហ្វេនពិតជាគិតថា Ter សុំនាងរៀបការមែនទែនហើយ ព្រោះមួយគូនេះស្រលាញ់គ្នាខ្លាំងណាស់ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Ter Chantavith Davika Nampraw