ថៃ ៖ កាលពីដើមឆ្នាំ ២០១៨ តារាសម្តែងប្រុសស្រីលោក Ter Chantavith និងនាង Davika បានបើកចិត្តទាក់ទងគ្នាទៅវិញទៅមក រហូតស្នេហារបស់អ្នកទាំងពីរឈានភាពជាមិត្តប្រុសមិត្តស្រីពេញលេញនាពេលថ្មីៗនេះ ។
យោងតាមគណនីអុិនស្រ្តាក្រាមរបស់អ្នកទាំងពីរបានឲ្យដឹងថា ពួកគេតែងតែទៅណាមកណាជាមួយគ្នាជារឿយៗ ព្រមទាំងបង្ហោះរូបថតជាគូជាមួយគ្នានៅលើបណ្តាញសង្គមផងដែរ ។
ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងទៀតថា ថ្មីៗនេះ Davika បានបង្ហោះរូបថតជាមួយគូស្នេហ៍ដោយភ្ជាប់មកជាមួយនិងចំនងជើងថា "ខ្ញុំប្រាប់ឲ្យពូថតរូបចេញមកដូចគ្នាខ្សែភាពយន្ត ហេតុអីបានជារូបថតចេញមកបែបនេះទៅវិញ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook