អាមេរិក៖ ខុសប្លែកពីអតីតគូស្នេហ៍ Selena Gomez ព្រោះអីតារាចម្រៀងវ័យក្មេង Justin Bieber មិនមាននរណាម្នាក់ត្រូវបង្ហាញជូនអ្នកគាំទ្របានឃើញទេនៅទិវានៃក្តីស្រឡាញ់កាលពីថ្ងៃទី១៤ កុម្ភៈ កន្លងទៅថ្មីៗនេះហើយនៅលើ Instagram របស់គេគ្រាន់តែបញ្ជាក់ថា No Valentine ប៉ុន្តែមហាជននៅតែចង់ដឹងថាតើនារីណាមួយដែលអាចធ្វើឲ្យតារាប្រុសរូបនេះរំភើបចិត្តហើយនិងក្លាយជាមនុសុ្សសំខាន់របស់ Justin ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គឺឃ្លាដែល Justin សរសេរថា គេគ្មានទាំងអាហារ គ្មានការងារ គ្មាន Valentine ដែលចង់បញ្ជាក់ពីអារម្មណ៍ឯកាខ្លាំងថានៅថ្ងៃទី១៤ កុម្ភៈ គេនៅតែម្នាក់ឯងគ្មានអ្វីឡើយដែលខុសប្លែកពី Selena Gomez ជាអតីតគូស្នេហ៍ព្រោះនាងប្រើពេលដ៏រ៉ូមែនទិកជាមួយមិត្តប្រុសថ្មី The Weeknd ទោះបីមុនទិវានៃក្តីស្រឡាញ់ក៏ពិតមែនតែអ្នកទាំងពីរពិតជាបញ្ចេញសកម្មភាពស្អិតរមួតជាខ្លាំងនៅលើទូកកំសាន្តដ៏ប្រណីតមួយនាពេលរាត្រីនិងបានរៀបចំថ្ងៃកំណើតឲ្យគូស្នេហ៍រូបនេះអស់រាប់ម៉ឺនដុល្លារខុសពីពេលនាងនៅទាក់ទងជាមួយ Justin ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង