ថៃ ៖ រឿងដែលមានចំនងជើងថា "បុព្វេសន្និវាស" កំពុងតែជាទីចាប់អារម្មណ៍របស់មិត្តៗយុវវ័យ ទាំងក្នុងនិងក្រៅប្រទេស ហើយមានអ្នកគាំទ្រជាច្រើនចង់ដឹងថា តើតួសម្តែងក្នុងរឿងនោះជាអ្នកណា ។ ថ្ងៃនេះ Camnews សូមធ្វើការណែនាំតួសំខាន់ៗទាំង ៨ ដួង ។ ចង់ដឹងថា ជាអ្នកណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមទាំងអស់គ្នា ។
១. នាង Bella Ranee កើតថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៨៩ នៅក្នុងទីក្រុងបាំងកក ហើយនាងគឺជាកូនកាត់អង់គ្លេស ។
២. លោក Pope Thanawat គាត់កើតថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៨២ នៅក្នុងទីក្រុងបាំងកក ហើយលោកមានបងស្រីម្នាក់ ។
៣. លោក Punjan Prama គាត់កើតថ្ងៃទី ០៩ ខែសីហា ឆ្នាំ ១៩៨៦ នៅក្នុងទីក្រុងបាំងកក ។
៤. នាង Prang Kannarun នាងនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ១៩៩១ នៅក្នុងទីក្រុងបាំងកក ។
៥. លោក Louis Scott កើតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ១៩៨២ ហើយគាត់កើត នៅ Kenya។ លោកត្រូវបានគេស្គាល់ថា ជាកូនប្រុសច្បង ។
៦. នាង Susi Susira នាងកើតឆ្នាំ ១៩៨៨ ថ្ងៃទី ៣០ ខែមិថុនា ខេត្តឈៀងម៉ៃ ហើយនាងគឺជាកូនកាត់ ៣ បីសាសន៍គឺ ជនជាតិចិន អង់គ្លេស និងថៃ ។
៧. នាង Noon Ramida កើតនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៨២ នៅក្នុងខេត្ត Chaiyaphum ។
៨. លោក Most Witsarut គាត់នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៩៣ នៅខេត្ត Udon Thani ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews