CamNews

តារា 

G-Dragon ត្រូវគេសង្ស័យថា លួចទៅថតរូបស្ងាត់ៗ បង្កើនភាពផ្អែមល្ហែមជាមួយតារាម៉ូដែល Nana Komatsu?

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១៧ ខែឧសភានេះ បានប្រទះឃើញមេដឹកនាំក្រុមដ៍សង្ហាមួយរូបគឺលោក G-Dragon ដែលជាមេក្រុមរបស់ Big Bang និងតារាម៉ូដែលមានរូបស្រស់មួយរូបដូចគ្នាគឺ Nana Komatsu និងមិត្តម្នាក់ទៀតដែលជាអតីតគូស្នេហ៍របស់ G-Dragon ដែលស្រីម្នាក់នេះមានឈ្មោះថា Kiko Mizuhara ។ ដោយយោងទៅតាមអ្នកការសែតបានឲ្យដឹងថា ពួកគេបានជួបជុំគ្នានៅភោជនីយដ្ឋានមួយ​ បន្ទាប់ពីបានជួបក្រុមអ្នកគាំទ្ររបស់ Big Bang នៅក្នុងទីក្រុង Tokyo កាលពីថ្ងៃទី ៦ ខែឧសភានេះ ។ គួរបញ្ជាក់ឲ្យដឹងថា  Nana និង G-Dragon បានធ្វើការជាមួយគ្នាដោយថតរូបឲ្យទស្សនាវដ្តីមួយ ។ 



មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទំនាក់ទំនងស្នេហារបស់អ្នកទាំង ២​នេះ ។ ប្រជាជននៅតែបន្តបញ្ចូលព័ត៌មានទាំងនេះ ដូចដែលថា G-Dragon នៅតែបន្តកាន់ដៃរបស់តារាម៉ូដែល Nana Komatsu យ៉ាងរ៉ូមេទិច ។ ទោះបីជាយ៉ាងណាក៍ដោយ អ្នកទាំង ២ នាក់នេះ​នៅតែត្រូវឆ្លើយសំនួរជាច្រើនទៅកាន់ក្រុមអ្នកគាំទ្រ ។ 

មុនពេលដែលរឿងនេះ បានលេចឡើងមានការសង្ស័យដែលថា ស្រីម្នាក់ដែលនៅក្នុងរូបថតនោះជាអតីតមិត្តស្រីរបស់ G-Dragon ដែលនាងមានឈ្មោះថា​ Kiko Mizuhara ដោយនៅក្នុងរូបថតនោះនាងបានមានទំរង់ជាលក្ខណៈសក់ខ្លី ហើយមានមុខមាត់ស្រស់ស្អាតណាស់ ។ ហើយស្របពេលនោះដែរ មានពាក្យចចាមអរាមថា Nana Komatsu មានទំនាក់ទំនងស្នេហាជាមួយនិង G-Dragon កាលពីម្សិលមិញ ហើយនាងថែមទាំងជា មិត្តរបស់តារាចម្រៀងម្នាក់ដែលមានឈ្មោះថា Ahm Daum ហើយក៍ថែមទាំង មានសក់ខ្លីពណ៍ខ្មៅដូចគ្នាដែរ ។ 

ទោះបីជាយ៉ាងណាក៍ដោយ ការសង្ស័យរបស់ក្រុមអ្នកគាំទ្រទាំងនោះគឺខុសស្រលះ ហើយកាលដែល G-Dragon បានកាន់ដៃតារាម៉ូដែលស្រី Nana Komatsu គឹមិនមែនជារឿងអ្វីដែលធំដុំនោះទេ គឺវាជារឿងធម្មតាដែល G-Dragon​ តែងតែធ្វើទៅលើក្រុមតារាស្រីផ្សេងៗ ដែលរួមអាជីពជាមួយគ្នា តែប៉ុណ្ណោះ ៕ 




ប្រែសម្រួល ៖​ គន្ធា


ប្រភព ៖ kenh14


Tags: G-Dragon Nana Komatsu Kiko Mizuhara Big Bang Seoul South korea Kpop