CamNews

តារា 

មានដឹងអត់ថា តើ Sunny ពី Girls Generation មានគំរោងធ្វើអី អត់នៅលើកោះ បាលី?

ព័ត៌មានកំសាន្ត ៖ Sunny ដែលជាសមាជិកក្រុម តារាចម្រៀង Girls’ Generation បានត្រលប់ចេញមុខ ចេញមាត់ ជាថ្មីម្តងទៀត ដោយបានធ្វើការថតរូប ឲ្យទស្សនាវដ្តី SURE ។ 

នៅថ្ងៃទី ១៩ ខែមេសា រូបថតដែលមានទេសភាព ស្រស់ត្រកាលដែលនាងបានធ្វើការបង្ហោះ នៅក្នុងគណនី Instagram របស់នាង ជាពិសេសនោះ គឺមានពន្លឺថ្ងៃ នឹងទិដ្ឋភាព ដ៍ស្រស់ស្អាតនៃ កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ។ 



រូបថតរបស់នាង បានបន្លិចឡើងនូវការទាក់ទាញ យ៉ាងខ្លាំងជាមួយនឹង បបូរមាត់ក្រហមរបស់ Sunny នឹងការតុបតែងមុខ បន្តិចបន្តួច របស់នាង នៅឯមាត់សមុទ្រ ហើយនាងបានសម្លឹងមើលទៅ កាមេរ៉ា ជាមួយនឹង កែវភ្នែកដែលពោលពេញ ទៅដោយភាពររវើយរវាយ ។ 

រូបភាពទាំងនេះ ត្រូវបានថតនៅ  កោះបាលីប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពី ក្រុម Girls 'Generation បានបញ្ចប់ការប្រគុំតន្រ្តីដោយ ការជោគជ័យរបស់ពួកគេ នៅក្នុងទីក្រុង Jakarta កាលពីពេលថ្មីៗនេះ ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Girl Generation Sunny Kpop Seoul South korea