CamNews

តារា 

នាង Chompoo araya បង្ហាញអារម្មណ៍ស្តាយក្រោយ?

ថៃ ៖ រឿងភាគថ្មីមួយ ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនគឺរឿង Buappe Sunniwas ដែលដើមឡើយត្រូវបានរើស កំពូលតារាល្បីនាង Chompoo Araya ប៉ុន្តែនាងមានការងារផ្សេងជាច្រើនត្រូវបំពេញ ដូច្នេះទើបមិនបានសម្តែងរឿងនេះ ។ 

តួឯកស្រីបែរជាត្រូវផ្លាស់ទៅ នាង Bella Ranee ជំនួសវិញ ហើយនាងថ្មីៗនេះក៏ទទួលបានខមមិនល្អៗជាច្រើន ចំពោះការសម្តែង លាយឡំជាមួយនិងអត្តចរិកបែបនេះ ។

ឥលូវនេះយើងទៅស្តាប់បទសម្ភាស៍របស់នាង Chompoo Araya ក្រោយមិនបានគ្រងដំណែងតួ​ឯករឿង "Buappe Sunniwas" ៖ 

"ខ្ញុំស្តាយក្រោយតាំងពីពេលដែលខ្ញុំបដិសេធមិនបានសម្តែងរឿងនេះមកម្ល៉េះ។ គឺដោយសារតែហេតុផលជាច្រើន មិនអំណោយផល។ Nong Arunosha បានប្រាប់ខ្ញុំជាយូរណាស់មកហើយ។ ខ្ញុំកាន់តែចាស់ទៅៗ។ ហើយពេលនោះ ខ្ញុំមានគម្រោងជាច្រើនដែលត្រូវធ្វើ។ ខ្ញុំនៅមិនទាន់បានទស្សនារឿងដ្រាម៉ាថ្មីនេះនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថា កំប្លែង ព្រោះខ្ញុំបានអានសៀវភៅដែលបានសរសេរដោយ K. Rom Pang"​ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿង "Buappe Sunniwas" បានដកស្រង់ចេញពីរឿងប្រលោមលោក ដើម្បីយកមកថតបន្ត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Chompoo araya Nott Witsarut Rungsisingpipat Bella Ranee