CamNews

តារា 

Weir ទទូចចង់ជួប Bella ខ្លាំង តែទាស់រឿងមួយ!!

ថៃ ៖ តាំងពីល្បីឈ្មោះនៅក្នុងរឿង "បុព្វេសន្និវាស" មក នាង Bella ranee ត្រូវបានម្ចាស់កម្មវិធីធំៗជាច្រើនបានធ្វើការទាក់ទងរូបនាងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដូច្នេះហើយជាហេតុធ្វើឲ្យតារាថៃរូបនេះរវល់ស្ទើរតែគ្មានសម្រាលជាមួយនិងការងារជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ក្នុងនាមជាមិត្តប្រុសចេះយល់ចិត្តម្នាក់ លោក Weir sukollawat ពិតជានឹកដល់មិត្តស្រីយ៉ាងខ្លាំង ហើយក៏ទទូចចង់ជួប ព្រមទាំងចង់ចំនាយពេលជាមួយគ្នា ដោយធ្វើដំណើរកំសាន្តនានាៗ ។ ប៉ុន្តែលោកក៏ត្រូវយោគយល់ដែរថា Bella ranee មួយរយៈពេលនេះមិនត្រឹមរវល់ជាមួយ Event នោះទេ នាងថែមទាំងមមាញឹកជាមួយនិងការថតរឿងថ្មីថែមទៀតផង ។ 

Weir sukollawat បានបន្ថែមទៀតថា ទោះបីជាអ្នកទាំងពីរពិតជាមមាញឹកជាមួយនិងការងាររៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគេតែងតែឆាតរកគ្នាដើម្បីបង្កើតភាពផ្អែមល្អែម ព្រមទាំងលើកទឹកចិត្តគ្នាពីចម្ងាយថែមទៀតផង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Weir sukollawat Bella ranee