កំសាន្ត ៖ ចុងបញ្ចប់ ការទន្ទឹងរង់ចាំរបស់អស់លោកអ្នកបានមកដល់ហើយ នោះគឺការចាក់បញ្ចាំង ជាពិសេស នូវខ្សែភាពយន្តល្អឯក Jailbreak: ការពារឧក្រិដ្ឋជន នៅគ្រប់រោងភាពយន្តទំនើបៗនៅ អំឡុងថ្ងៃចុងសប្តាហ៍ ២១-២២ មករា ២០១២ នេះ ក្រោយពីមានការសម្ភោធជាផ្លូវការដ៏កក្រើកនិង អាធឹកអធឹមបំផុត កាលពីរាត្រីថ្ងៃទី ២០ មករា ២០១៧ ម្សិលមិញនេះ នៅឯរោងភាពយន្ត លីជេន ទួលគោក ។ ជាការពិត ខ្សែភាពយន្តបែបវាយប្រហារដែលល្អឯក និងត្រូវបានរំពឹងទុកថា ជាខ្សែ ភាពយន្ត ដែលល្អបំផុតប្រចាំ ២០១៧ នោះ Jailbreak: ការពារឧក្រិដ្ឋជន នឹងចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី ៣១ ខែមករា តែដោយឡែក មានការចាក់បញ្ចាំងជាពិសេស ចំនួន ២ ថ្ងៃនាចុងសប្តាហ៍ នេះផ្ទាល់តែម្តង ។
រាត្រីថ្ងៃទី ២០ មករា ២០១៧ ម្សិលមិញនេះ ជារាត្រីនៃការសម្ភោធខ្សែភាពយន្តរឿង Jailbreak ដ៏ អធឹកអធមជាទីបំផុត ដែលអាចនិយាយបានថា ជាកម្មវិធីសម្ភោធខ្សែភាពយន្តធំបំផុត នាដើមឆ្នាំ ២០១៧ នេះ ពីព្រោះថា សឹងតែពាក់កណ្តាលសិល្បៈករ សិល្បៈការិនី ស្រុកខ្មែរហើយ បានបង្ហាញ វត្តមាននៅលើកម្រាលព្រំក្រហម នៃកម្មវិធីសម្ភោធ ។ ច្រើនជាងសិល្បៈករ សិល្បៈការិនី ស្រុកខ្មែរមិនតិចជាង ១០០នាក់បានចូលរួមនោះ ក្នុងនោះក៏មានការចូលរួម ពីសំណាក់ផលិតករភាពយន្ត ទាំងក្នុងស្រុក ក្រៅស្រុក ក្រុមអ្នកសារព័ត៌មាន មិនតិចជាង ៣០ ស្ថាប័ន និង មហាជនជាច្រើនរយ នាក់ផ្សេងទៀតដែលបានញ៉ាំងឲ្យកម្មវិធីរឹតតែគគ្រឹកគគ្រេង ។
លោក Jimmy Henderson ផលិតករភាពយន្តរឿង “Jailbreak” បានថ្លែងឲ្យដឹងថា រឿង“Jailbreak” ជាប្រភេទវាយតប់រវាងប៉ូលីសនិងក្រុមឧក្រិដ្ឋជននៅក្នុងគុកហើយក៏រំលេចពីក្បាក់គុណល្បុក្កតោរបស់ខ្មែរផងដែរ។លោកថា លោកបានផលិតភាពយន្តចំនួន៥រឿងមកហើយដែលបានដាក់បញ្ចាំងនៅទីផ្សារភាពយន្តខ្មែរ តែមិនទាន់ទទួលបានជោគជ័យទេ។ប៉ុន្តែលោកនៅតែជម្នះផលិតរឿងដែលមានរស់ជាតិថ្មីមួយទៀតបែបវាយតប់រស់រវើកមិនចាញ់កុនហូលីវ៉ូដដើម្បីឲ្យខ្មែរប្ដូរទស្សនៈដែលចូលចិត្តមើលតែប្រភេទរឿងខ្មោច និងកំប្លែង ឲ្យងាកមកមើលរឿងវាយតប់បង្កប់នូវក្បាច់គុណល្បុក្កតោបែបស្ដង់ដាអន្តរជាតិវិញម្ដង។ លោក Jimmy Henderson បញ្ជាក់ថា រឿងនេះលោកបានចំណាយទុនផលិតរហូតដល់ជាង៣០ម៉ឺនដុល្លារ ដែលមានការចូលរួមពី តារាសម្ដែងល្បីៗនៅក្នុងប្រទេសកម្ពុជា និងតារាសម្ដែងមកពីប្រទេសបារាំង និងតារាបរទេសពីរបីនាក់ផ្សេង ផងដែរ។ លោកបន្តឲ្យដឹងថា ភាពឥតខ្ចោះក្នុងភាពយន្តនេះហើយ ទើបធ្វើអោយរឿង «Jailbreak» ទទួលបានសិទ្ធិដាក់បញ្ចាំងនៅទីផ្សារអាមេរិច ។លោក Jimmy Henderson បញ្ជាក់ថារឿងនេះ នឹងមានគម្រោងយកទៅបញ្ចំាងនៅបារាំង នៅប្រទេស អឺរ៉ុប ដោយមិនទាន់រាប់បញ្ចូលទីផ្សារក្នុងតំបន់អាស៊ាននៅឡើយ។ ជាខ្សែភាពយន្តដែលល្អឯក គ្រប់អ្នកចូលទស្សនា លាន់មាត់កើតសរសើរ ពីស្នាដៃសម្តែង ដឹកនាំ និងសាច់រឿង ពិតជាល្អមើល ហួសពីការស្មានមិនចាញ់ភាពយន្ត បរទេសនោះទេ ។
គួររំឮកថា កម្មវិធីសម្ភោធជាផ្លូវការនៃការចាក់បញ្ចាំងខ្សែភាពយន្ត Jailbreak ទទួលបានជោគជ័យ ខ្ពស់ក្រោយពីមានការសហការដ៏ល្អពីគ្រប់ភាគីពាក់ព័ន្ធ តួយ៉ាង រោងភាពយន្ត លេជេន គឺជាដៃគូរ ដ៏ល្អបំផុត ដែលតែងតែចូលរួមសហការ និងលើកទឹកចិត្ត រាល់កម្មវិធីផ្សេងៗ ក្នុងន័យលើកកំពស់ វិស័យខ្សែភាពយន្តខ្មែរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ នៅចាំអង្កាល់ទៀត រឿងខ្មែរដ៏ ល្អឯកបែបវាយប្រហារ មិនចាញ់ហូលីវូដនោះ ចាក់បញ្ចាំងហើយ តោះទៅតាមដានទស្សនាទាំង អស់គ្នា ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ៕