CamNews

តារា 

ខ្មាស​គេ​មិន​តិច​អី! ស្រីស្អាត ឌី សូនីតា​ ភ័យ​ខ្លាំង​ពេក​ រហូត​ច្រៀង​​ភ្លេច​ប៉ា​រ៉ូល​ (វីដេអូ)

(ភ្នំពេញ)៖ នេះពិតជារឿងមួយ គួរឲ្យអស់សំណើច ខណៈតារាចម្រៀង និងសម្តែងកញ្ញា ឌី សូនីតា ភ័យពេករហូតច្រៀងភ្លេចប៉ារ៉ូល (ភ្លេចពាក្យក្នុងបទចម្រៀង) បង្កឲ្យខ្មាសគេខ្លាំង នៅក្នុងបន្ទប់សាលារៀន កាលពីថ្មីៗនេះក្រោយពេលលោកគ្រូប្រចាំថ្នាក់ បានស្នើឲ្យនាងឡើងច្រៀង នៅពីមុខក្តាខៀន និងសិស្សរួមថ្នាក់ជាច្រើននាក់ ផ្សេងទៀត កំពុងស្ដាប់។

បង្ហោះភ្ជាប់ជាមួយ ឃ្លីបវីដេអូតារាចម្រៀង កញ្ញា ឌី សូនីតា បានសរសេរថា «ម្សិលមិញរំភើបអ្វីម្ល៉េះទេ លើកទី១ហើយ តាំងពីធំដឹងក្តីមក មិនដែលមានអារម្មណ៍បែបនេះទៀតទេ ព្រោះអារម្មណ៍បែបនេះ ជាអារម្មណ៍អតីតកាល តាំងពីខ្ញុំនៅកុមារី គ្រូហៅឡើងច្រៀងមុខក្តាខៀន ប៉ុន្តែពេលនេះវាបានវិលត្រឡប់មកសាជាថ្មី វាដូចជាខ្ញុំបានត្រឡប់ទៅរក អតីតកាលម្តងទៀត ពិតជាពិបាកថ្លែងណាស់ ភ័យឡើងភេ្លចប៉ារ៉ូលអស់ហើយ ភ័យជាងឡើងឆាកទៀតលោក!»

តារាស្រីវ័យក្មេង កញ្ញា ឌី សូនីតា បានបន្តទៀតថា «អរគុណលោកគ្រូ ដែលជាហ្វេនរបស់សិស្សម្នាក់នេះមួយរូប ដែរអរគុណដែលលោកគ្រូសរសើ ព្រោះបើតាមដឹង ដែលលោកគ្រូបង្រៀនកន្លងមក មិនដែលមានអ្នកណាធ្វើត្រូវ ក្នុងភ្នែកលោកគ្រូទេ ប៉ុន្តែពេលនេះលោកគ្រូ បានសរសើរ និងលើកទឹកចិត្តខ្ញុំថា សមជាម្ចាស់ពាន Supper Star មែនហាសហា រកអ្វីយាយមិនចេញទេលោកអើយ។ អរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នា ដែលស្រឡាញ់ចូលចិត្តបង ហើយគាំទ្របង ចង់ប្រាប់មួយទៀតថា នៅក្នុងថ្នាក់ ខ្ញុំអាយុច្រើនជាងគេ ប៉ុន្តែស្អាតជាងគេ!»។

ដើម្បីបានដឹងថា តើតារាស្រីកញ្ញា ឌី សូនីតា ភ័យរហូតច្រៀងភ្លេចប៉ារ៉ូល នៅក្នុងបន្ទប់ថ្នាក់រៀនយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Dy sonita