CamNews

តារា 

តារាស្រី Hyuna រងការរិះគន់ផង សរសើរផង ក្នុងឈុតសម្លៀកបំពាក់គួរឲ្យទាក់ទាញ ទាំងនេះ

ព័ត៌មានកំសាន្ត ៖ ទោះបីជាមាន តារាស្រីជាច្រើនដែលមានរូបរាងស្រស់ស្អាត គួរឲ្យស្រលាញ់នៅក្នុងវិស័យ  K-pop យ៉ាងណាក៍ដោយ ប៉ុន្តែ Hyuna ដែលជាសមាជិកក្រុម 4MINUTE ក៍ជាតារាស្រីម្នាក់ ដែលឈានមុខគេ ខាងផ្នែកសម្រស់ នឹងរូបរាងដ៍សុិចសុីរបស់នាង នេះហើយជាភស្តុតាងដែលអាច បញ្ជាក់បានថា នាងគឺជាតារាស្រីមួយរូបដែល មានសម្រស់ស្រស់ស្អាត នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជាសិល្បៈករ ដែលឆ្នើមជាងគេនៅលើពិភពលោក ។ 


បើទោះបីនាងត្រូវបានគេកោតសរសើរជាច្រើនដង សម្រាប់អ្វីដែលបានកើតឡើងនៅក្នុងការឆ្នៃប្រឌិត លក្ខណៈប្លែកៗរបស់នាង ប៉ុន្តែមិនមែនមានន័យថា អ្នកគ្រប់គ្នា សុទ្ធតែជាអ្នកគាំទ្ររបស់នាងទាំងអស់គ្នានោះទេ ។

ជាការពិតណាស់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានសរសើរតារាចម្រៀងដែលនៅក្នុងផលិតកម្ម Cube Entertainment គឺ Hyuna ចំពោះរូបរាងដែលគួរឲ្យស្រលាញ់របស់នាងនៅ ព្រលានយន្តហោះ កាលពីពេលថ្មីៗនេះ ។ 



គួរបញ្ជាក់ឲ្យដឹងថា ខណៈពេលនោះដែរ ប្រជាជនបានបង្ហាញប្រតិកម្ម ដែលទាក់ទងទៅនឹង ការសរសើរតម្កើង នាងពេលដែលអ្នកដទៃ ទៀតបានមើលឃើញថា មុខរបស់នាងគឺដូចជា កំពុងតែហើម ។ 

តោះទៅទស្សនា ការបង្ហោះមតិយោបល់ផ្ទាល់របស់ក្រុមអ្នកគាំទ្រ ទាំងអស់គ្នា ៕ 




ប្រែសម្រួល ៖​ គន្ធា


ប្រភព ៖ koreaboo


Tags: Hyuna Seoul South korea Kpop