CamNews

តារា 

នី មុនីនាថ មានសំណាង ទៅជួបប្រុសសំណព្វចិត្ត នៅអាមេរិក

ភ្នំពេញ៖ កញ្ញា នី មុនីនាថ ជាតារា សម្ដែងមាន កេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់ជួរមុខ ក្នុងប្រទេស កម្ពុជា ទើបតែរងគ្រោះ ជាមួយ រូបភាពឱប ថើបជាមួយ លោក កែវ កុសល តារាសម្ដែង ជើងចាស់ ដែលជាអ្នក មានទ្រព្យសម្បត្តិហូរហៀរ នៅសហរដ្ឋ អាមេរិក ។ តែម្ដាយនាង បានចេញមុខ ការពារ កិត្តិយសកូនស្រី យ៉ាងពេញទំហឹង ព្រោះរូបភាព គ្រាន់តែ ស្និទ្ធស្នាល មិនមាន ភាពស្រើប ស្រាលទេ។ តែយ៉ាងណា ក៏រូបភាពនោះ បាន បាចសាច ពាសពេញ បណ្ដាញ សារព័ត៌មាន បាត់ទៅហើយ ។

បន្ទាប់ពី សារាយ សក្ខណា បានរៀបការ ប្រុងនឹងលាលែង ពីពិភព សិល្បៈទៀត នាំឲ្យទីផ្សារ នី មុនីនាថ កើនឡើងជា លំដាប់ ។ នី មុនីនាថ ជាប់រវល់ យ៉ាងខ្លាំង ក្នុងអាជីពជា តារាសម្ដែង និងពិធី ការិនី របស់នាង ស្របពេល ថ្មីៗនេះ នាងបាន លាភធំមួយ គឺ បានសំភាសន៍ជាប់ នឹងបាន ចេញទៅ សម្ដែង នាទឹកដី សហរដ្ឋ អាមេរិកហើយ ។

ម្ដាយនាង នី មុនីនាថ បាននិយាយ ប្រាប់ LookingTODAY ថា កូនស្រី របស់គាត់ បានសំភាសន៍ជាប់ ប្រុងចាកចេញ ថ្ងៃទី២៥ខែមករា ខាងមុខ នេះហើយ ។ អ្វីដែលសំខាន់ នី មុនីនាថ នឹងចាកចេញ ព្រមជាមួយ សារាយ សក្ខណា មិត្តសំណព្វចិត្ត ក៏នឹងចាក ចេញនៅ ថ្ងៃនោះដែរ ។ ថ្ងៃមង្គលការ សក្ខណា នៅអាមេរិក ជាលើកទី២ ក៏មានវត្តមាន នី មុនីនាថ ដែរ ។ ម្ដាយ នី មុនីនាថ បានបន្តថា តែមុននឹងចាកចេញ ត្រូវ បង្ហើយ កិច្ចការ ក្នុងស្រុក ឲ្យអស់សិន ដូចជាថតរឿង ភាគមួយចំនួន និង បទចម្រៀង កាយវិការខ្លះ។ ចំណែកឯ អាជីពពិធីការិនី ត្រូវផ្អាកសិនហើយ ។ ចំណែកឯ ការចេញ ទៅសម្ដែងនោះ មានរយៈពេល ២ខែកន្លះ ។

ថ្វីដ្បិតតែ នី មុនីនាថ ពុំបានទទួល ពានរង្វាន់អ្វី ពីអាណាចក្រតារា ២ឆ្នាំហើយ តែនាងកាន់តែ លេច ធ្លោរទ្វេដង តាមរយៈ ស្នាដៃថ្មីៗ ពិសេស នាងនឹង កើបប្រាក់ យ៉ាងក្រាស់ ក្រែល ពីបងប្អូនខ្មែរ នៅ ក្រៅប្រទេស។ នាងមិនទាន់ដឹងថា អាចរកគូគាប់ ទ្រនាប់ចិត្ត បានដូច សារាយ សក្ខណា ឬយ៉ាងណា ទេ ខណៈដែលនាង ហាក់មិនទាន់គិតគូរ រឿងរ៉ាវ ស្នេហាឡើយ ។ មិត្តអ្នកសិល្បៈ មួយចំនួន បាន និយាយថា សារាយ សក្ខណា និង នី មុនីនាថ កំពុងដើរ តាមគន្លង កែវ ពេជ្រពិសី និង ដាញ់ ម៉ូនីកា ដែលនាង ជាមិត្តភក្តិនឹងគ្នា តែម្នាក់បានសុខ លើគំនរសុភមង្កល រីឯម្នាក់ទៀត នៅតែប្រឡូកសិល្បៈ ទាំងមិនដឹង កោះត្រើយ នៅឯណា៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monyneath entertainment khmer super star actress