ព័ត៌មានកំសាន្ត ៖ ទីក្រុងម៉ាកាវ ដែលជាទីក្រុងសម្បូរ ទៅដោយអ្នកល្បីល្បាយ និងជាផ្នែកមួយ នៃមជ្ឈមណ្ឌល លេងល្បែងធំៗ បំផុតនៅលើពិភពលោក ។
មហាសេដ្ឋី ដែលមានជាងគេបំផុតគឺលោក Ho នៅក្នុងទីក្រុងម៉ាកាវ ដែលបានកសាង សេដ្ឋកិច្ច និងមូលដ្ឋាននៅ ទីក្រុងម៉ាកាវ ចំពោះការលេងល្បែងស៊ីសង របស់ ដោយគាត់បានកសាងឡើងតែម្នាក់ឯង ហើយពេលនេះ គាត់បានធានា ផ្តាច់មុខ នូវអ្វីដែលរដ្ឋាភិបាលដែល បានផ្ដល់ នៅលើវិស័យឧស្សាហកម្ម កាស៊ីណូនេះ ដែលលោកបាន ធ្វើឡើងរយៈពេល ៤០ ឆ្នាំមកហើយ ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asiantown លោក Ho ដែលជាមហាសេដ្ឋី ដ៍ល្បីឈ្មោះជាងគេនេះ សព្វថ្ងៃនេះ មានអាយុ ៩៤ ឆ្នាំ ។
ជាការពិតណាស់ មហាសេដ្ឋីរូបនេះ មានកូនសរុបចំនួន ១៧ នាក់ ដោយមានស្រីចំនួន ៤ នាក់ ហើយកូនច្បងរបស់លោក មានវ័យ ៦៩ ឆ្នាំ និង កូនពៅ ១៧ ឆ្នាំ ។
គួររំលឹកឲ្យដឹងថា នៅពេលដែលលោកមហាសេដ្ឋីរូបនេះ ទទួលរងនូវ ជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងខែកក្កដា ឆ្នាំ ២០០៩ ពេលនោះការគ្រប់គ្រង នៅក្នុងក្រុមហ៊ុនរបស់គាត់ បានធ្លាក់ទៅលើ កូនៗរបស់គាត់ ។
Pansies Ho ដែលជាកូនស្រី ដែលមានអាយុ ៥៣ ឆ្នាំ ដែលមានអាយុស្មើរនិង ភរិយា ទី២ របស់លោក Ho បានបម្រើការជាសហប្រធាន នៃ រូបបដិមា MGM យ៉ាងមុឺងម៉ាត់ នៅប្រទេសចិននិង នៅ Shun Tak Holdings និង the Sociedade de Turismo e Diversões de Macau ។
បើយោងតាម ទស្សនាវដ្តី Forbes សព្វថ្ងៃនេះ Pansy Ho ជាស្ត្រី មានជាងគេបំផុត នៅក្នុងទីក្រុងហុងកុង មានទឹកប្រាក់សរុបយ៉ាងហោចណាស់ ៣,៨ ពាន់លាន ។
ក្នុងចំណោមកូន ដែលមានវ័យចំណាស់ របស់គាត់ពី ភរិយាទី ២ របស់គាត់គឺ អ្នកស្រី Josie Ho អាយុ ៤១ ឆ្នាំ ជាតារាចម្រៀងនិង តារាសម្តែង នៅទីក្រុងហុងកុង និងសេដ្ឋី Lawrence Ho ដែលមានអាយុ ៤០ ឆ្នាំដែលមាន អាណាចក្រ កាស៊ីណូ ផ្ទាល់ខ្លួនរបស់គាត់ ។
ប៉ុន្តែពួកក្មេងៗ ត្រកូល Ho ពួកគេមិន ចូលចិត្ត តំណែងជាកូនអ្នកមានទេ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop