CamNews

ភាពយន្ត 

សត្វចំលែកយក្ស Godzilla ថ្មីរបស់ហូលីវូដ ត្រូវបានទស្សនិកជន​ ជប៉ុនដែលជា ម្ចាស់ដើមរិះគន់ថាមាន រាងធាត់

រឿងសត្វចំលែកយក្ស Godzilla ដែលកំពុងតែ អង្រួនអារម្មណ៍ ទស្សនិកជន អោយចង់ទស្សនាជា ខ្លាំងនោះ ឥលូវនេះ ជប៉ុនដែលជា ម្ចាស់ដើមរឿងនេះ បានបញ្ចេញមតិ រិះគន់បន្តិចទៅ កាន់តួថ្មី មួយ នេះ ។



ជាមួយនិង Trailer មួយចំនួន ដែលធ្វើអោយ ទស្សនិកជន ញ័រសាច់ចង់ ទស្សនានោះ ទស្សនិកជន ជប៉ុនជាច្រើន បាននិយាយថា Godzilla មើលទៅរាងធាត់ បន្តិចហើយ ។ អ្នកគាំទ្រម្នាក់​ មានវ័យ ៥១ ឆ្នាំ ដែលជាអ្នក ទស្សនារឿង Godzilla តាំងតែពី វគ្គមួយ មកនោះ បានប្រាប់ថា Godzilla លើ់កនេះ មើលទៅ មានរាងធាត់ ចាប់តាំងពី ដើមក រហូតចុះមក ក្រោម ។ ទស្សនិកជន ជប៉ុន ផ្សេងទៀត និយាយថា អាមេរិក តែងតែធ្វើអោយ រឿងដើមរបស់ ជប៉ុន ខូចជានិច្ច ហើយលើកនេះ ដោយសារ តែចង់ធ្វើអោយ Godzilla ធំបានធ្វើអោយ រូបរាងរបស់វា ធំហួសហេតុ ដែលមើលទៅ ពិតជាឆ្គងខ្លាំង ណាស់ ។



យ៉ាងណាមិញ ទស្សនិកជន ទាំងនោះ នៅតែចង់ទស្សនា
រឿងនេះព្រោះថា ពួកគេជាអ្នកគាំទ្រ ដ៏ធំ របស់រឿង Godzilla ។ រឿង Godzilla និងដាក់បញ្ចាំង នៅក្នុងខែ ឧសភា នេះហើយក្នុងពេល ឆាប់ៗ នេះឯង ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: movie godzilla japan japanese