CamNews

តារា 

ភ្ញាក់​ផ្អើល ពេល​ឃើញ គង់ សុជាតិ ចូល​ញ៉ាំ​អា​ហារ​ក្នុង​ភោជ​នីយ​ដ្ឋាន របស់​អតីត​ស្វាមី

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីពេលថ្មីៗនេះ ពីសំណាក់ប្រជាពលរដ្ឋ
ដែលរស់នៅក្បែរភោជនីយដ្ឋាន Come ខាងត្បូវវត្តបុទមវត្តី ខណៈដែលពួកគេ បានឃើញវត្តមាន
ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងទើបតែទទួលបានពានរង្វាន់ ពីកម្ម
វិធី"អាណាចក្រតារា" អ្នកនាង គង់ សុជាតិ បានចូលទៅញ៉ាំអាហារយ៉ាងសប្បាយរីករាយក្នុងភោជ
នីយដ្ឋាន Come ហើយត្រូវបានគេស្គាល់ថា ជាហាងរបស់អតីតស្វាមី របស់នាងគឺលោក ម៉ៅ សាល
ភាព ដែលបានលែងលះគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

ការភ្ញាក់ខ្លួនក្រញ៉ាងៗ ពីវត្តមាន ពិធីការិនីសាច់ចាំ គង់ សុជាតិ ចូលទទួលទានអាហារ ក្នុងភោជ
នីយដ្ឋាន "Come"ជារបស់អតីតស្វាមីលែងលះយូរឆ្នាំ នៅពេលនេះ នាំឲ្យគេមានការសង្ស័យជា
ច្រើន ចំពោះស្ថានភាពទំនាក់ទំនងជាមួយគ្នាថា អ្នកទាំងពីរអាចនឹងត្រូវរ៉ូវគ្នាឡើងវិញ ឬក៏យ៉ាង
ណា? ជាពិសេស គឺហាក់ស្របពេលជាមួយនឹងដំណឹងថា អ្នកមេម៉ាយចាយរាង មានកូនក្រមុំកំ
ឡោះស្ទើរទន្ទឹមខ្លួន គង់ សុជាតិ កំពុងតែមានចំណងស្នេហ៍ស្អិតរមួត ជាមួយពិធីកររួមទ្រនំស្លាប់
រស់ គឺលោក ជា វិបុល រហូតលេចឮថា នឹងឈានដល់ពិធីរៀបមង្គលការ ក្នុងពេលឆាប់ៗខាងមុខ
នេះទៀតផង។

លើសពីនេះទៅទៀត រូបភាពមួយចំនួន នៅពេលអ្នកនាង គង់ សុជាតិ និងមិត្តភក្តិ កំពុងញ៉ាំអាហារ
ក្នុងហាង គឺត្រូវបានអតីតស្វាមី គឺលោក ម៉ៅ សាលភាព បានថតយកមកបង្ហោះយ៉ាងរំភើយក្នុង
Accuont ហ្វេសប៊ុករបស់លោក បង្អួតមិត្តភក្តិក្នុងហ្វេសប៊ុកឲ្យបានឃើញគ្រប់ៗគ្នា ហាក់ជាសញ្ញាណ
មួយបង្ហាញថា រវាងលោក និងអតីតភរិយារូបនេះ អាចជួសជុលទំនាក់ទំនងប្រសើរឡើងវិញហើយ។

ដោយឡែកបើផ្អែកតាមប្រភពមួយធ្លាយចេញពីអ្នកធ្វើការ នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ បាន
បង្ហើបប្រាប់ថា ការបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលពីសំណាក់ អ្នកនាង គង់ សុជាតិ ក្នុងហាងអាហារ
របស់អតីតស្វាមី នៅគ្រានេះ គឺនាងក៏ជាក្រុមការងារ បានទៅថតកម្មវិធី មុខម្ហូបប្រចាំសប្ដាហ៍ ដែល
ប៉ុស្ដិ៍លេខ៣តែងតែផលិត កម្មវិធីនេះតាមទម្លាប់ធម្មតា ដោយមានអ្នកនាង គង់ សុជាតិ ផ្ទាល់ជាអ្នក
គ្រប់គ្រងកម្មវិធី។ លើសពីនេះ កម្មវិធីតម្រូវឲ្យមានភាពប្លែកភ្នែកពីសំណាក់ទស្សនិកជនដែលទស្សនា
រៀងរាល់សប្ដាហ៍ ដោយត្រូវជ្រើសរើសហាងណាមានភាពល្បីល្បាញ ឬទើបបើកថ្មីជាដើម។

មានមតិជាច្រើន បានលើកឡើងខុសៗគ្នាថា ទោះជាបែកបាក់គ្នា ជាមួយអតីតស្វាមីទៅហើយក្ដី តែ
អ្នកនាង គង់ សុជាតិ អាចនៅរក្សាទំនាក់ទំនង ដោយសារតែអ្នកទាំងពីរ ក្នុងអំឡុងពេលរស់នៅជា
មួយគ្នា ក៏ទទួលបាននូវចំណងដៃកូនពីរនាក់រួចហើយដែរ ។ តែកន្លងមក ពិធីការិនី គង់ សុជាតិ កម្រ
បង្ហាញពីការទាក់ទង ជាមួយអតីតស្វាមីឲ្យអ្នកណាបានដឹងជាចំហណាស់ ទើបម្នាក់ៗយល់ថា នាង
គ្មានថ្ងៃវិលរក លោក ម៉ៅ សាលភាព វិញទេ ព្រោះមានភាពមិនចុះសម្រុងគ្នាជាច្រើនអាចផ្ទុះឡើង
ពេលរស់នៅជាមួយគ្នា នាំឲ្យនាងឈឺចាប់ខ្លាំង ទើបមានការចែកផ្លូវគ្នាកើតឡើង។

ទោះបីជាយ៉ាងណា នៅក្នុងដំណាក់កាលនេះ គេនៅមិនទាន់ដឹងច្បាស់ ពីទំហំបេះដូងរបស់ លោក
ម៉ៅ សាលភាព ក្នុងកម្រិតណាទេថា លោកអាចជានាគ្នាជាមួយ គង់ សុជាតិ វិញ ស្របពេលដំណឹង
មង្គលការ រវាងនាង និងលោក ជា វិបុល ចេះតែបន្តអូសបន្លាយ និងលើកពេលម្ដងជាពីរដង មិនដាច់
រហូតបែបនេះ ។

ទាក់ទងនឹងវត្តមានអ្នកនាង គង់ សុជាតិ ចូលញ៉ាំអាហារ ក្នុងហាងរបស់អតីតស្វាមីនៅពេលនេះ
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺណាមួយ ពីសំណាក់ពិធីការរិនីរូបនេះ ក៏
ដូចជាអតីតស្វាមី លោក ម៉ៅ សាលភាព បានទេ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

Looking Today

លោក ម៉ៅ សាលភាព អតីតស្វាមីអ្នកនាង គង់ សុជាតិ

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong socheat entertainment khmer star mc tv គង់ សិជាតិ