ព័ត៌មានកំសាន្ត ៖ វាជារឿងមួយដែលពិបាកចិត្ត និងពោរពេញទៅដោយការសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានដឹងថា តារាស្រីថៃល្បីឈ្មោះប្រចាំប្រទេសថៃ នាង Kimberly ត្រូវបាត់បង់ឪពុកជាទីស្រលាញ់ដោយគ្មានថ្ងៃវិលត្រលប់មកវិញបែបនេះ ។
លោក Hans Wolthomas ដែលត្រូវជាឪពុករបស់តារាស្រីរូបនេះ បានទទួលមរណភាព កាលពីពេលព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានការកើតទុក្ខ និងសោកសង្រេងយ៉ាងខ្លាំង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា នៅក្នុងពិធីបុណ្យសពបានឃើញ នាង Kimberly យំស្ទើរតែបោកខ្លួន និងហើមភ្នែកអស់ និងស្ទើរសន្លប់ ក្រោយពីមានអ្នកកាសែតជាច្រើនចោមរោមសួររឿងជម្ងឺ ឪពុករបស់នាង ដោយធ្វើឲ្យនាងមិនសប្បាយចិត្ត ហើយនឹកដល់ ឪពុកយ៉ាងខ្លាំងឡើង ព្រោះមិននឹកស្មានថា ឪពុកបានចាកចេញនាង ក្នុងមួយពព្រិចភ្នែក បែបនេះសោះ ។
ទទ្ទឹមនឹងនេះដែរ គេសង្កេតឃើញថា ក្នុងនោះដែរ គេក៏ឃើញតារាសម្តែងស្រីជើងចាស់ នាង Ann Thongprasom បាននៅក្បែរ និងមើលថែយកចិត្តទុកដាក់នាង Kimberly ប្រៀបដូចជាម្តាយបង្កើត មិនចាញ់លោក Mark prin ដែលជាមិត្តប្រុសឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Sanook