CamNews

ប្លែកៗ 

ស្ថាបត្យកររបស់ ZA រចនាអាគារសម្រាប់ ភពព្រះអង្គារ

ការ​រចនា និង​សាងសង់​អាគារ​មួយ​នៅលើ​ភព​ព្រះ​អង្គារ មិនមែនជា​ការងាយស្រួល​នោះឡើយ! ក្រុម​ស្ថាបត្យករ ៣រូប មកពី​ក្រុមហ៊ុន​សាងសង់ ZA របស់​អាល្លឺម៉ង់ គឺ​លោក Dmitry Zhuikov, Arina Ageeva និង Krassimir Krastev បាន​លើកឡើងថា អាគារ​ដែល​សង់​នៅលើ​ភព​ព្រះ​អង្គារ ត្រូវតែ​ស្ថិតនៅក្រោម​ដី និង​ត្រូវ​សាងសង់​ដោយ​មនុស្ស​យន្ដ។

មនុស្ស​យន្ដ​នឹង​ប្រើប្រាស់​ប្រភេទ​វត្ថុ​ធាតុ​ដែលមាន​ច្រើន​នៅលើ​ភព​នេះ ពិសេស​គឺ basalt។ ដោយ​សារតែ​វា​មិន​ឆ្លង​ច​រន្ធ​អគ្គិសនី ហើយ​វា​ក៏​អាច​ត្រូវបាន​ផលិត​ជា​ស៊ីម៉ង់​ជាច្រើន​ប្រភេទ សម្រាប់​ការ​សាង​សង់។ បណ្ដា​អាគារ​ក្រោម​ដី​ទាំងនេះ​នឹង​ជា​វិធី​ល្អ​បំផុត​ដើម្បី​គេច​ពី​ធាតុ​វិទ្យុសកម្ម ជួយ​ឱ្យ​មនុស្ស​មាន​កន្លែង​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព ពេល​ឡើងដល់​ភព​ព្រះ​អង្គារ នាពេល​អនាគត។

មនុស្ស​នឹង​បំពាក់​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត​ អាគីសនី ក្នុង​រូង​ក្រោម​ដី​ដែល​មនុស្ស​យន្ដ​បាន​ជីក

យានអវកាស​ស៊ើបការណ៍​របស់ NASA ដែល​កំពុង​ហោះហើរ​ជុំវិញ​ភព​ព្រះ​អង្គារ បាន​រកឃើញថា ក្នុង​មាត់​ភ្នំភ្លើង​នៅក្បែរ​តំបន់​មួយ​ដែលមាន​ឈ្មោះថា Marte Vallis មាន​សសរ basalt ជាច្រើន មាន​ភាពរឹងមាំ ហើយ​មនុស្ស​យន្ដ​នឹង​ត្រូវបាន​បញ្ជូន​ពី​ផែនដី ទៅកាន់​តំបន់​នេះ។ មនុស្ស​យន្ដ​ទាំងនោះ នឹងធ្វើ​ការពិនិត្យ​ដើម្បី​ជ្រើស​យក​បណ្ដា​សសរ​ដែល​រឹងមាំ រួច​ជីក ចូល​ក្រោម​ដី​ដូច​ស្រមោច ដើម្បី​បង្កើតជា​រូង​ក្រោម​ដី បន្ទាប់មក​ធ្វើការ​សាងសង់​ជា​សំណង់ផ្សេង។

សសរ​ដ៏​រឹង​មាំ​របស់​អាគារ​ក្រោម​ដី​ នៅ​ភព​អង្គារ​

នៅពេល​រូង​ក្រោម​ដី​នេះ ត្រូវបានធ្វើ​រួចរាល់​ដើម្បី​ប្រើប្រាស់ ពេលនោះ មនុស្ស​នឹងធ្វើ​ដំណើរ​ទៅដល់​ទីនោះ ពួកគេ​នឹង​តម្លើង​ម៉ាស៊ីនភ្លើង ម៉ាស៊ីន​កែច្នៃ​យក​ទឹក រួម​នឹង​ប្រព័ន្ធ​ជួយ​ទ្រទ្រង់​ជីវិត​ដទៃទៀត។ មនុស្ស​នឹង​ប្រើ​មនុស្ស​យន្ដ កិន​ថ្ម basalt ហើយ​ដុត​វា​ក្នុង​កំដៅ ១,៥០០អង្សា រួច​រួមផ្សំ​ជាមួយ​វត្ថុ​ធាតុ​ផ្សេងទៀត​ដើម្បី​បង្កើត​ជាស​សៃ​កញ្ចក់ (មាន​លក្ខណៈ​ដូច​ទៅនឹង​ស​សៃ carbon) សម្រាប់​ការ​សាង​សង់​នៅពេល​ក្រោយ។

រូប​ភាព​បង្ហាញ​ពី​ប្រព័ន្ធ​សំណង់​ក្រោម​ដី​ នៅ​លើ​ភព​ព្រះ​អង្គារ​របស់​មនុស្ស

ទំព័រ​ទស្សនាវដ្ដី Gizmag ដក​ស្រស់​សំដី​របស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ ឱ្យដឹងថា ប្រសិន​គេ​អា​ចរក​ទឹកបាន​នៅលើ​ភព​ព្រះ​អង្គារ នោះ​ក៏​អាច​រកឃើញ​តំបន់​ដែល​អាចធ្វើ​កសិកម្ម​បាន។ ការដាំ​ដើម​រុក្ខជាតិ​នៅលើ​ភព​នេះ ដើម្បី​ជួយ​រក្សា​ជីវិត ក៏​នឹងមិន​ត្រូវ​ចំណាយ​ច្រើន ធៀប​នឹង​ការផ្គត់ផ្គង់​ទាំងស្រុង ពី​ផែនដី។



ដោយ ៖ តារា
ប្រភព ៖ gizmag