CamNews

តារា 

Weir បង្ហោះវីដេអូមួយនោះ ធ្វើឲ្យអ្នកគាំទ្រជឿថា...

កំសាន្ត ៖ ស្នេហារបស់តារាសម្តែងថៃនាង Bella ranee និងលោក Weir Sukollawat ចាប់ផ្តើមបើកបង្ហាញជាសាធារណៈម្តងបន្តិចៗហើយ នៅមួយរយៈពេលចុងក្រោយនេះ ។ 

បើទោះបីជាមិនធ្លាប់សារភាពថា ពួកគេទាំងពីរគឺជាគូស្នេហ៍ជាមួយគ្នាក៏ដោយចុះ ប៉ុន្តែ តារាសម្តែងថៃទាំងពីរដួងនេះ បានបង្ហោះរូបថតជាលក្ខណៈគូស្នេហ៍នៅលើគណនីអុុិនស្រ្តាក្រាមផ្ទាល់ខ្លួនជាមួយគ្នាជារឿយៗ ។ 

ហើយកាលពីម្សិលមិញនេះ តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ធ្វើឲ្យអ្នកគាំទ្រជឿថា នារីនៅក្នុងវីដេអូនោះគឺជានាង Bella ranee​ ដែលជាមិត្តស្រីរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ Weir Sukollawat ក៏បានភ្ជាប់មកជាមួយនឹងចំណងជើងតាមរយៈវីដេអូនោះថា "This 15 December 2017, Agree! " ។

ដូច្នេះហើយសូមរង់ចាំតាមដានវីដេអូពេញ ដើម្បីចង់ដឹងថា តារាស្រីក្នុងវីដេអូនោះគឺជាអ្នកណាអោយប្រាកដ ៕





15ธันวาคมนี้ “ยอม”

A post shared by weir19 (@weir19) onDec 13, 2017 at 1:21am PST

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: weir sukollawat Bella ranee