CamNews

តារា 

បះសក់ ហួសថ្លែង ជាមួយនឹងរូបភាព Madonna ពាក់អាវក្នុង ហើយបង្អួត រោមក្លៀកទៀត

កាលពីវេលាថ្ងៃត្រង់ កាលពីថ្ងៃម្សិលមិញ (២១ មីនា) តារាចម្រៀងស្រីវ័យេជ្រេល ៥៦ឆ្នាំ Madonna បានធ្វើឲ្យអ្នកគាំទ្ររបស់គាត់ ភ្ញាក់បះសក់ បើកភ្នែកស្លើ នៅពេលដែលបានឃើញនូវរូបភាពដ៏ សិចស៊ី ដែលគាត់បានបង្ហោះនៅលើ បណ្តាទំនាក់ទំនងសង្គម instagram របស់គាត់ផ្ទាល់។

នៅក្នុងរូបភាព Madonna បានពាក់តែអាវទ្រនាប់តែប៉ុណ្ណោះ បង្អួតនូវដើមទ្រូងធំៗទាំងសងខាង មិនតែប៉ុណ្ណោះទេ នៅថែមទាំងបង្អួតរោមក្លៀកវែងៗ ធ្វើឲ្យអ្នកគាំទ្របានឃើញហើយ ព្រឺរោម ស្រឡាំងកាំង ផងដែរ។

Madonna បាននិយាយបែបកំប្លែង ដោយចែករំលែកឲ្យដឹងថា៖ "រោមវែង មិនខ្ចីខ្វល់!!!" ។ រូបភាព នេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ស្រលាញ់ចូលចិត្តរូប គាត់។ ទន្ទឹមនឹងអ្នកគាំទ្រមួយចំនួន ដែលបានយល់ឃើញថា តារាចម្រៀងស្រីម្នាក់នេះ ពិតជា មានភាពកំប្លែង គឺមានមនុស្សមួយចំនួនផ្សេងទៀត បានយល់ឃើញថា វាគឺជារូបភាព បែបសិចស៊ី ស្រើបស្រាល និងពិបាកនឹងមើល។

ចុះសម្រាប់ប្រិយមិត្តវិញ យល់ឃើញយ៉ាងដូចម្តេចដែរ នៅពេលដែលបានឃើញរូបភាពខាង ក្រោមនេះ?

រូបភាពថ្មីបំផុតដែល Madonna បានបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម

 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Madonna,  hairy armpit,  Singer,  Super star,  Entertainment,  តារាបរទេស