CamNews

តារា 

ទើបល្បីបែកគ្នាថ្ងៃមុនសោះ! ពេលនេះ Lee Min Ho និងនាង Suzy គំរប់ខួបស្នេហាជាមួយគ្នាយ៉ាងផ្អែមល្អែម

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ល្បីឈ្មោះប្រទេសកូរ៉េ លោក Lee Min Ho និងនាង Suzy ត្រូវបានគេរាយការណ៍ថា បានប្រារព្ធខួប ២ ឆ្នាំរបស់ពួកគេដែលបានចាប់ដៃគ្នាសាងស្នេហា ។ 

ដោយយោងតាមរបាយការណ៍តាមរយៈគេហទំព័រ TV Report កាលពីខែមុនបានឲ្យដឹងថា លោក Lee Min Ho និងនាង Suzy បានអញ្ជើញមិត្តភក្តិជិតដិតរបស់ពួកគេដើម្បីចូលរួមអបអរសាទរ និងញឹងកម្មវិធីឲ្យកាន់តែសប្បាយរីករាយ​ ។ 

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍មួយគូនេះ បានបង្ហាញអំពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅខែមីនាឆ្នាំ ២០១៥ ស្រាប់តែទាក់ទងគ្នាមិនបានប៉ុន្មានផង ក៏លេចលឺដំណឹងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៦ ថា ពួកគេត្រូវបានបែកបាក់គ្នា បើទោះជាយ៉ាងណាភាគីទាំងពីរបានបដិសេធថា វាមិនមែនជារឿងពិតក៏ដោយចុះ ។ 

ជាងនេះទៅទៀត ប្រភពដដែលបានបញ្ជាក់ថា លោក Lee Min Ho និងនាង Suzy កម្រនឹងមានពេលវេលាជួបគ្នាណាស់ ដោយសារតែកាលវិភាគមមាញឹករបស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្នេហារបស់ពួកគេនៅរឹងមាំខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Lee min ho Suzy Seoul South korea kpop