ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១៦ ខែមីនា តារាសម្តែងរូបស្រស់ កញ្ញា ម៉ាក សែនសូនីតា រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ ខណៈពេលដែលបើកឡានបណ្តើរនិយាយទូរសព្ទ័បណ្តើរ ដូច្នេះអាចនិយាយបានថាវាគឺជាទង្វើមិនសមរម្យទាល់តែសោះ ក្នុងនាមរបស់នាងជាតារាសម្តែងម្នាក់ ។
ការពិតទៅការរិះគន់ទាំងអស់នេះមិនមែនក្នុងន័យជាន់ពន្លិចអ្វីនោះទេ ផ្ទុយទៅវិញមានតែផ្តល់នូវដំបូន្មានល្អៗដល់តារាស្រីរូបនេះ ម្យ៉ាងវិញទៀតក៏ជួយឲ្យនាងមានការប្រុងប្រយ័ត្ន ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយមិនល្អកើតឡើងចំពោះរូបនាង ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB