CamNews

តារា 

តា​រាល្បីៗ៣ដួង ដែលជាម្ចាស់ភោជនីយដ្ឋាន ចំនួនបីកន្លែង

កំសាន្ត ៖ មិនត្រឹមតែជាតារាល្បីមានរូបរាងសង្ហានោះ តារាល្បីឈ្មោះទាំងបីដួងនេះ ក៏ជាអ្នកគ្រប់គ្រងភោជនីយដ្ឋានចំនួនបីកន្លែងទៀតផង ។ តារាសម្តែងទាំងបីដួងនោះគឺមានដូចជា Boy Pakorn, Alek Teeradetch និងលោក Great Warintorn ។ អ្នកទាំងបីត្រូវបានគេស្គាល់ថា ជាសមាជិកក្រុម "Tak Like" ។ 

១. លោក Boy pakorn បានបើកភោជនីយដ្ឋានជប៉ុនមួយជាមួយនិងតារាសម្តែងស្រីម្នាក់ឈ្មោះ Jern Nitchapan ។ ហាងបានបើកកាលពីឆ្នាំ ២០១៥ ហើយមានទីតាំងនៅ Index Living Mall (Ram II) ។ 

២. សម្រាប់លោក Alek teeradetch គាត់គឺជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះថា Monster Beef មានទីតាំងនៅឯ Khwaeng Lat Phrao, Khet Lat Phrao ទីក្រុងបាំងកក ប្រទេសថៃ ។ 

៣. ងាកមកចាប់អារម្មណ៍ជាមួយនិង លោក Great Warintorn និងមិត្តភក្តិជាច្រើនរបស់គាត់វិញ បានបើកហាងកាហ្វេនិងភោជនីយដ្ឋានឈ្មោះ Life & Kuisine មានទីតាំងនៅឯ Thanon Phra Sumen នៅក្នុងទីក្រុងបាំងកក តែម្តង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Great Warintorn Boy pakorn Alek teeradetch