CamNews

តារា 

នាង Toey Jarinporn ទម្លាយរឿងមួយ ក្រោយ Matt និង Mint ប្រទះឃើញមិននិយាយជាមួយគ្នា

កំសាន្ត ៖ នៅក្នុងកម្មវិធីចុះហត្ថលេខានៅលើប្រក្រតិទិនឆ្នាំថ្មីបានឲ្យដឹងថា នាង Toey Jarinporn ទម្លាយរឿងមួយ ក្រោយ Matt និង Mint ប្រទះឃើញមិននិយាយជាមួយគ្នា ។ 

ក្រោយបែកធ្លាយរឿងរ៉ាវស្នេហារបស់នាង Matt Peranee និងលោក Songkarn Taechanarong ធ្វើឲ្យហ្វេនមានការព្រួយបារម្ភយ៉ាងខ្លាំងរវាងទំនាក់ទំនងរបស់តារាស្រីជាមួយនិងនាង Mint Chalida ព្រោះនាងគឺជាសង្សារប្អូនប្រុសរបស់លោក Songkarn ។ 

អ្វីដែលធ្វើឲ្យហ្វេនកត់សម្គាល់នោះគឺ នាង Matt Peranee, Toey Jarinporn Joonkiat, Mew Nittha, Mint Chalida ត្រូវបានគេប្រទះឃើញថា មិនត្រឹមតែមិននិយាយរកគ្នានោះទេ ពួកគេថែមទាំងមិនបាន អង្គុយក្បែរគ្នាថែមទៀតផង ។ 

នាង Toey Jarinporn

ទទ្ទឹមនឹងនេះផងដែរ តារាស្រីនាង Toey Jarinporn Joonkiat ក៏បានទម្លាយថា ការពិតទៅ Mint និង Matt និយាយគ្នាតាំងពីនៅក្រោយឆាកម្ល៉េះ ហើយមូលហេតុដែលមិនបានអង្គុយជិតគ្នាព្រោះនៅពេលដែលឡើងមកអង្គុយគឺ អ្នកណាទៅដល់មុនគឺអង្គុយ ។ ប៉ុន្តែប្រសិនបើមានជម្រើសឲ្យរើស ជាការពិតណាស់ ពួកយើងនឹងអង្គុយក្បែរគ្នា ព្រោះមិត្តភាពរបស់យើងគឺនៅល្អដូចដើម ៕

នាង Matt Peranee 

នាង Mint Chalida 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Matt Peranee Toey Jarinporn Joonkiat Mew Nittha Mint Chalida