ភ្នំពេញ៖ តារាសម្តែង និង ជាតារាបង្ហាញម៉ូដខ្ពស់ ស្រឡះគួរឱ្យ ទាក់ទាញកញ្ញា ម៉ា នីកា ឈាន
ចូលដល់ ឆ្នាំ២០១៣ នេះឃើញថា ជីវិតសិល្បៈរបស់នាង ហាក់កំពុងតែមានសន្ទុះ ទៅមុខជា
លំដាប់ ស្របពេលដែលថ្មីៗនេះ នាងក៏ទទួលបាន ឱកាសបញ្ចេញសមត្ថភាព ក្នុងការដើរតួសម្តែង
ក្នុងខ្សែភាពយន្ត ជាលើកទី៣។
ឆ្លើយឆ្លងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារ គេហទំព័រLooking TODAYតាមទូរស័ព្ទកាលពី ថ្មីៗ
នេះកញ្ញា ម៉ា នីកា បាននិយាយ ប្រាប់ឱ្យដឹងថា បច្ចុប្បន្នអាជីពសិល្បៈ គឺមានការរវល់ខ្លាំង ទាំង
ការដើរសម្តែង ឈុតកាយវិការខារ៉ាអូខេ ការដើរម៉ូដ ហើយម្យ៉ាងវិញទៀត នោះក្នុងពេលនេះនាង
ក៏កំពុងរវល់ផង ដែរជាមួយនឹងការថត ខ្សែភាពយន្តឱ្យ ស្ថានីយប៉ុស្តិ៍ ទូរទស្សន៍MY TV។
តារាសម្តែងវ័យ២៥ ឆ្នាំកញ្ញា ម៉ា នីកា បាននិយាយបន្តថា ខ្សែររឿងភាគដែលនាង កំពុងតែចូល
ខ្លួន ថតសម្តែងឱ្យស្ថានីយ ប៉ុស្តិ៍ទូរទស្សន៍MY TV នោះគឺមាន ចំណងជើងថា កូនប្រសារអ្នកទីក្រុង។
រឿងនេះទើបតែថតបាន ៣០ភាគរយប៉ុណ្ណោះ ព្រោះបើគិតមកដល់ ពេលនេះគឺដំណើរកា ចាប់ផ្តើម
ថតបាន ប្រហែលជាពីរ សប្តាហ៍មកហើយ ។
ម៉ា នីកា បានបន្ថែមថា ថ្វីត្បិតតែក្នុងរឿង នេះនាងមិនបានគ្រង់ ដំណែងជាតួឯក ក៏ពិតមែន ប៉ុន្តែ
នាងក៏មានឱកាស ចេញមុខច្រើនផងដែរ ដោយសារក្នុងសាច់រឿង គេតម្រូវឱ្យនាងដើរតួរ ជាអ្នក
ដែលនៅ ស្និតស្នាលជាមួយ នឹងតួឯកស្រី។
តារាសម្តែង និង បង្ហសញម៉ូដកញ្ញា ម៉ានីកា បានបញ្ជាក់ថា ចាប់តាំងពីចូលសិល្បៈ រហូតមកដល់
ពេលនេះ នាងបានចូលខ្លួន សម្តែងក្នុងខ្សែរ រឿងចំនួន៣ ដោយរឿងទីមួយមាន ចំណងជើងថា
“បារមីជំនាងផ្ទះ” ”រឿងទីពីរ ទ្រុងមាសបក្សីស្នេហ៍” និង ចុងក្រោយនេះគឺ”រឿងកូនប្រសារអ្នកទីក្រុង
” ដែលកំពុងដំណើរការ ថតទើបបាន ៣០ភាគរយ។
គួររម្លឹកថាថ្មីៗនេះកញ្ញា ម៉ា នីកា ក៏បានទទួលរង នូវព័ត៌មានអាស្រូវ ស្នេហាខាងក្រៅជាមួយ តារា
សម្តែងមាន ប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុងថា អ្នកទាំងពីរបាននឹង កំពុងលួចបង្កាត់ភ្លើង ស្នេហ៍
ក្រៅឆាក ជាមួយគ្នា។ ប៉ុន្តែក្រោយពីបានដឹង ព័ត៌មានភ្លាមៗ នេះស្រីស្រស់ទងវង ម៉ា នីកា ក៏បាន
ចេញមុខ មកធ្វើការបដិសេធ និង ច្រានចោល ចំពោះព័ត៌មាននេះថា ជារឿងមិនពិត៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល