មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា រូបសម្រស់របស់នាង Selena gomez កាន់តែស្រស់ស្អាតខ្លាំងឡើង ក្រោយបែកពីសង្សារចាស់មិនបានប៉ុន្មានខែផង ។
យោងតាមប្រភពផ្លូវការមួយបានឲ្យដឹងថា ថ្មីៗនេះនាង Selena gomez ត្រូវបានទស្សនាវដ្តី Elle អញ្ជើញថតរូបដាក់គម្រប់ ។ ប៉ុន្មានសន្លឹករបស់តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ ពិតជាស្រស់ស្អាត និងសិចសុី រហូតធ្វើឲ្យហ្វេនយល់ថា Justin bieber ប្រហែលជាស្តាយក្រោយហើយ នៅពេលដែលចែកផ្លូវពីអតីតមិត្តស្រីរូបនេះ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ នាង Selena gomez និយាយថា ការចែករំលែករូបថតទាំងនេះមិនមែនជាការទាក់ទាញចំណាប់អារម្មណ៍ពីអតីតសង្សារចាស់ឲ្យងាកមករកនាងទេ ប៉ុន្តែវាគ្រាន់តែជា Life style របស់នាង នាពេលចុងក្រោយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។