CamNews

តារា 

វណ្ណ ម៉ូនីកា ​ត្រូវគេហែកហួ រឿងដេកជាមួយប្រុសក្មេង

ភ្នំពេញ៖ តារាសម្តែងសម្តីផ្អែម កញ្ញា វណ្ណ ម៉ូនីកា ថ្មីៗនេះ ត្រូវបានគេសរសេរ ទម្លាយអាថ៌កំបាំង និយាយបរិហារកេរ្តិ៍ឈ្មោះ រឿងអាស្រូវ ផ្ទាល់ខ្លួនរបស់នាង ជាសារធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ជុំវិញរឿងរ៉ាវ ជិវិតស្នេហាជាមួយ បុរសអាណិកជនខ្មែរ រស់នៅអាមេរិក ព្រមទាំងរឿង ដែលនាងជំពាក់លុយគេ ហើយតែមិនព្រមសងម្ចាស់ ដើមវិញ ។

ផ្អែកតាមសារ ដែលគេប្រទះឃើញបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ម្ចាស់ Account មានឈ្មោះពិត Kim San បានសរសេរ ដោយចោទប្រកាន់មកលើតារាសម្តែង ញញឹមស្រស់ កញ្ញា វណ្ណ ម៉ូនីកា ក្នុងពាក្យសម្តីមិនសមរម្យជាភាសារអង់គ្លេស យ៉ាងធ្ងន់ៗ ហើយសម្រួលមកជាភាសារខ្មែរ មានន័យថា "មីស្រីកញ្ចាស់នេះ វាជាតារាធ្លាក់កូដ ហើយវាជាស្រីចង្រៃ ហើយដើរតែជុំពាក់លុយគេ មិនចេះសង..!"។

ប្រភពខាងលើបានសរសេរទៀតថា "អត់ថាមានប្តីនៅ USA តាមការពិតទៅវាស្រលាញ់តែប្រុសក្មេង ហើយហៅប្រុសក្មេងម្តង៥នាក់ ទៅដេកជាមួយវា មីនេះល្មោភប្រុស។ មិត្តទាំងអស់គ្នាកុំជឿស្រីមុខចាស់ ម្នាក់នេះ វាដើរតែបោកពួកប្រុសៗចាស់ៗទេ មីមួយនេះ វាជាស្រីមិនល្អវាជាស្រី No good ! "។

ដោយឡែក ក្នុងពេលទន្ទឹមគ្នានេះដែរ ក៏មានមនុស្សស្រីម្នាក់ទៀត ដែលប្រើ Account ឈ្មោះ Denny supergirl1ក៏បានយករូបថត របស់តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ចំនួនពីរសន្លឹក ទៅផុសនៅលើទំព័រហ្វេសប៊ុក របស់ខ្លួននិងបានសរសេរសារ ចោទប្រកាន់ថា ចង់ប្រាប់មិត្តភក្តិទាំងអស់គ្នាថា "ស្រីម្នាក់នេះថោកទាបខ្លាំងណាស់ ជុំពាក់លុយខ្ញុំ ហើយនៅសម្តីខ្លាំងទៀត ពិតជាអន់ចរិកខ្លាំងណាស់..!។

យ៉ាងណាមិញ ក្រោយទទួលបាននូវព័ត៌មាន នៃការបរិហារកេរ្តិ៍ឈ្មោះ ព្រមទាំងការចោទប្រកាន់ខាងលើនេះភ្លាម បានដុតកំដៅ ដល់តារាសម្តែង សម្បូរវោហា កញ្ញា វណ្ណ ម៉ូនីកា ផ្តើមក្តៅស្លឹកត្រជៀក ដេកមិនលក់បក់មិនល្ហើយ ក្រហល់ក្រហាយពេញដើមទ្រូង និងបានចេញមុខបកស្រាយប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៥ទាំងអារម្មណ៍ ខឹងសម្បារថា "ខ្ញុំកំឱ្យតែបានដឹងរឿង អីសោះ ហេតុអ្វីបានគេនិយាយ បរិហារកេរ្តិ៍ឈ្មោះខ្ញុំខ្លាំងៗបែបនេះ។ រឿងនេះខ្ញុំគិតថា មិនធម្មតាទេ សម្រាប់កិត្តិយសរបស់ខ្ញុំ ព្រោះវា បាននឹងកំពុង ធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ចំពោះតម្លៃខ្លួន ក៏ដូចជា ភាពស្អាតស្អំ ដែលខ្ញុំកំពុងតែមាន តាំងពីដើមរហូតមក ដល់ពេលសព្វថ្ងៃនេះ..!"។

តារាសម្តែង វណ្ណ ម៉ូនីកា បាននិយាយបន្តថា "ខ្ញុំសូមសួរទៅកាន់ អ្នកដែលបាននិយាយថា ខ្ញុំជំពាក់លុយរួចមិនសង ព្រមទាំងអ្នកដែរថា ខ្ញុំស្រលាញ់តែប្រុសក្មេង ហើយហៅប្រុសក្មេងម្តង៥នាក់ ទៅដេកជាមួយសួរថា តើអ្នកឯងមានភស្តុតាង អ្វីបញ្ជាក់ទេ ? មុននឹងនិយាយបែបនេះ ? បើសិនជាមានភស្តុតាងពិតមែននោះ ឱ្យខ្ញុំសុំបានឃើញផង ខ្ញុំនឹងទទួលស្គាល់ ការពិត..!។ ប៉ុន្តែបើគ្មាននោះទេ សុំថ្ងៃក្រោយ មុនហ្នឹងនិយាយរឿង អ្វីមួយឱ្យប្រយ័ត្នពាក្យ សម្តីខ្លះផងព្រោះ រឿងដែលគ្មានមូលហេតុ ការពិតបែបនេះ វាធ្វើឱ្យប៉ះពាល់ខ្លាំង ដល់កិត្តិយសរបស់បុគ្គលម្នាក់ៗ ដូចជាខ្ញុំជាដើម ព្រោះមិនបានដឹងអីសោះ ស្រាប់តែមានរឿងកើតឡើង ផ្ទុយពីភាពពិតទាំងស្រុង..!"។

វណ្ណ ម៉ូនីកា បានបញ្ជាក់ថា នាងពុំដែលធ្លាប់ ជំពាក់លុយនរណាម្នាក់ ហើយមិនសងដូច ការចោទប្រកាន់នោះឡើយ។ រីឯរឿងដែលគេសរសេរ បរិហារកេរ្តិ៍ ថាស្រឡាញ់តែប្រុសក្មេង ហើយហៅប្រុសក្មេងម្តង៥នាក់ ទៅដេកជាមួយ និងដើរតែបោកពួកប្រុសៗចាស់ៗ គឺគ្មានរឿងនេះ កើតឡើងនោះទេ ។ វណ្ណ ម៉ូនីកា បានចោទជាសំណួរទៅវិញថា តើអាចទៅរួចទេ ដេកម្តងជាមួយប្រុស៥នាក់ ?

ចំពោះអ្នក ដែលសរសេរសារ បង្ហោះបង្ខួចបង្កាច់កេរ្តិ៍ឈ្មោះ និងបរិហារនោះ ត្រូវបានកញ្ញា វណ្ណ ម៉ូនីកា ប្រាប់ថា គឺសុទ្ធតែជាមនុស្ស ដែលនាងធ្លាប់ស្គាល់ ហើយស្គាល់ទាំងកន្លែងរស់នៅ សព្វថ្ងៃទៀតផង ក្នុងនោះ នាងក៏ស្គាល់ឈ្មោះ ពិតផងដែរ។ កញ្ញា វណ្ណ ម៉ូនីកា ក៏បានបន្ថែមថា បើសិនជាអ្នកទាំងពីរ ខាងលើមិនព្រមចេញមុខ សុំទោសជាសារធារណៈ ហើយនៅតែបន្តរំខានដល់នាងទៀតនោះ នាងនឹងមានវិធានការ ធ្វើទៅតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ ទន្ទឹមនឹងគ្នានេះ វណ្ណ ម៉ូនីកា ក៏បានចាត់ទុកថា រឿងដែលគេហែកហួរ បង្ខួចកេរ្តិ៍ឈ្មោះរបស់នាង នៅពេលនេះ គឺជារឿងច្រណែនឈ្នានីស ពីសំណាក់មនុស្សដែលមានចរិកមិនល្អ ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Star News CambodiaVan monika