CamNews

ព័ត៌មានជាតិ 

ប្លន់រថយន្ត ពីប៉ោយប៉ែត មកជាប់អន្ទាក់ នៅបាត់ដំបង

បន្ទាយមានជ័យ-បាត់ដំបង ៖ ក្រុមចោរប្លន់រថយន្ត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
មានជ័យ ដែលសមត្ថកិច្ច តាមប្រម៉ាញ់នោះ  ត្រូវចាប់បានហើយ   ដោយកម្លាំង នគរ
បាល បង្កាបង្ក្រាបខេត្តបាត់ដំបង  នៅវេលាម៉ោង ៧៖០០ នាទីយប់ថ្ងៃទី ២៤  ខែមីនា
ឆ្នាំ២០១៣ នៅក្នុងទឹកដី ខេត្តបាត់ដំបង ខណៈជនសង្ស័យ ទាំងពីរនាក់  ខាងលើនេះ
បានបើករថយន្ត   រត់មកដល់ចំណុច   ភូមិអូរចា   សង្កាត់អូរចា ក្រុងបាត់ដំបង  តាម
បណ្តោយ ផ្លូវជាតិលេខ៥ ។

មន្រ្តីនគរបាល បង្កាបង្ក្រាប នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង  បានឲ្យដឹងថា
ជនសង្ស័យទី១ឈ្មោះ កង រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ និង ទី២  ឈ្មោះ គឹម កុសល
ភេទប្រុស អាយុ២៧ឆ្នាំ ពួកគេទាំង២នាក់ រស់នៅ ភូមិអង្គត្នោតលិច  ឃុំអង្គតាសោម
ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្រ្តីនគរបាល   ខាងលើ  បានឲ្យដឹងទៀតថា   មុនពេលកើតហេតុ    នៅវេលាម៉ោង
ប្រមាណ ៤៖៤៥នាទី    រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣   មានករណីប្លន់រថយន្ត
បាឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2K-1495 បានកើតឡើង
នៅក្នុង ភូមិប៉ាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយ
ជនសង្ស័យទាំងពីរ នាក់ខាងលើ។

បើតាមមន្រ្តីនគរបាលរូបនេះ បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់
ដែលបានទៅស្នាក់នៅ ក្រុងប៉ោយប៉ែត ជាង១០ថ្ងៃ និងបានស្គាល់  ជនរងគ្រោះជាង
កន្លះឆ្នាំមកនោះ បានចូលធ្វើសកម្មភាពប្លន់ រថយន្តដោយវាយ ជនរងគ្រោះជាប្រពន្ធ
នឹងត្បូងចប បណ្តាលឲ្យ   រងរបួសធ្ងន់ ខណៈជនរងគ្រោះ ឈ្មោះ ស៊ួន គឹមរ៉ង អាយុ
៤៧ឆ្នាំ នៅផ្ទះតែម្នាក់ឯង។

ក្រោយកើតហេតុជនរងគ្រោះជាប្តី មានឈ្មោះ អាន គង់ អាយុ៤៥ ឆ្នាំបានត្រឡប់មក
ពីផ្ទះ មិត្តភក្តិ ហើយពេលបើកទ្វារទៅ ក៏ឃើញប្រពន្ធរបស់ខ្លួន ដេកនៅក្នុងថ្លុកឈាម
ទើបនាំឲ្យមានការ ភ្ញាក់ផ្អើល ប្តឹងដល់ សមត្ថកិច្ចក្រុងប៉ោយប៉ែត ទើបដេញតាមក្រុម
ចោរទាំងនេះ។

បន្ទាប់ពីទទួលបាន ព័ត៌មានស្តី  ពីករណី   ប្លន់រថយន្តខាងលើនេះ   កម្លាំងនគរបាល
ផ្នែកបង្កាបង្ក្រាប ក្រោមការដឹកនាំបញ្ជាពី   ស្នងការ នគរបាលខេត្ត ស ថេត និងស្នង
ការរង ជេត វណ្ណនី បានពួនស្ទាក់ និងប្រចាំការនៅតាមគោលដៅ តាមផ្លូវជាតិលេខ៥
ទើបចាប់បានរថយន្ត និងជនសង្ស័យទាំងពីរនាក់ ខណៈពួកគេបាន បើករថយន្ត មក
ដល់ចំណុច កើតហេតុ ខាងលើនេះ។

គួរបញ្ជាក់ថា ជនសង្ស័យ   ទាំងពីរនាក់   ទៅស្នាក់នៅ  សណ្ឋាគារ ភ្នំពេជ្យ ក្នុងក្រុង
ប៉ោយប៉ែតជាង១០ថ្ងៃមកហើយ ហើយទំនងចាញ់ ល្បែងផងនោះ   ទើបនាំគ្នារៀបចំ
គម្រោង រថយន្តតែម្តងទៅ។ ក្រោយចាប់ខ្លួន   ជនសង្ស័យទាំងពីរ នាក់នេះ ត្រូវបាន
សាកសួរ និង  ឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល   ខេត្តបាត់ដំបង
ដើម្បីចាត់ការបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Tags: national news