កាលពីល្ងាចថ្ងៃទី ១៨ មិថុនាម្សិលមិញនេះមានការប្រគុំតន្រ្តីរបស់ក្រុមតន្រ្តីកូរ៉េ UKISS ដែលបាន
ប្រគុំទៅនៅសាលមហោស្របកោះពេជ្រដែលមានការចូលរួមពីសំណាក់យុវវ័យជាច្រើនហើយ
ការប្រគុំតន្រ្តីនេះបានដំណើរការទៅយ៉ាងរលូន។
ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺថាក្នុងចំណោមអ្នកដែលចូលទស្សនាក្នុងនោះគឺមានចំនួន ៣០០ កៅអី
ដែលជាអ្នកទិញសំបុត្រពិសេស VVIP ដែលខាងក្រុមការងាររៀបចំកម្មវិធីបានឃោសនាថាអ្នកដែល
កាន់សំបុត្រ VVIP នឹងមានឧកាសក្នុងការជួបជាមួយក្រុម UKISS ទទួលបានហត្ថលេខាលើ Poster
ឬអាវយឺតរួមជាមួយនឹងអាល់ប៊ុមចម្រៀង Original មួយបន្ទះផង។ ចៃដន្យអ្វីៗដែលក្រុមការងាររៀប
ចំបានសន្យាចំពោះអ្នកដែលកាន់សំបុត្រ VVIP តម្លៃ ៥០$ នេះមិនបានដូចការគិតនោះទេ។
រូបភាពបង្ហាពីការខឹងសម្បារបស់ប្រិយមិត្តអ្នកកាន់សំបុត្រ VVIP ម្នាក់ត្រូវបាន Post លើ facebook
ក្រុមអ្នកទិញសំបុត្រ VVIP តម្លៃ ៥០$ ចំនួន ៣០០ សន្លឹកក៏ដូចជាយុវវ័យភាគច្រើនទៀតបានបង្ហាញ
ភាពខឹងសម្បាដោយលើកឡើងថាក្រុមការងារនៃការប្រគុំតន្រ្តីបានបោកប្រាស់ប្រាក់របស់ខ្លួន។
វាពិតជាមានរឿងបែបនេះកើតឡើងមែនព្រោះបើយើងសង្កេតទៅឃើញថាក្រុមការងារមិនបាន
ផ្ដល់អ្វីដែលខ្លួនបានសន្យាដល់អ្នកទិញសំបុត្រ VVIP នោះឡើយ ហើយថែមទាំងមិនមានវិធាន
ក្នុងការសងប្រាក់វិញនោះទេ។
កញ្ញា ឆកា និស្សិតសាកលវិទ្យាល័យបញ្ហាសាស្រ្តកម្ពុជាក៏ដូចជាអ្នកកាន់សំបុត្រ VVIP តម្លៃ ៥០$
ម្នាក់ផងដែរនោះបានប្រាប់ Camnews តាម Facebook ថា នាងបាននាំប្អូនស្រីរបស់នាងទៅទស្ស
នាការប្រគុំតន្រ្តីនេះដោយទាំង ២ នាក់គឺកាន់សំបុត្រ VVIP ម្នាក់មួយសន្លឹកតែអ្វីដែលគិតមិនដល់
នោះគឺថានេះគឺជាការបោកប្រាស់សុទ្ធសាធ! អ្នករៀបចំកម្មវិធីបាន ចេញប្រកាសឃោសនាតាំងពី
មុនការប្រគុំតន្រ្តីនេះប៉ុន្មានខែមកម្លះថាអ្នកកាន់សំបុត្រ VVIP នឹងទទួលបានការចូលជួបជាមួយនឹង
ក្រុម UKISS ជាមួយនឹងអាល់ប៊ុមចម្រៀង Original មួយបន្ទះតែទោះបីជាពួកគេត្រូវរង់ចាំអស់ជាច្រើន
ម៉ោងក៏ដោយក៏អ្វីដែលអ្នកកាន់សំបុត្រ VVIP ទាំងអស់ទទួលបានគឺពាក្យដែលប្រាប់មកថាក្រុម
UKISS ត្រលប់ទៅកាន់សណ្ឋាគារអស់ហើយប្រសិនបើចង់ជួបថតរូបទាល់តែទៅកាន់ព្រលានយន្ត
ហោះ។ ហើយប្រសិនបើអោយទៅចាំថតជាមួយនៅព្រលានយន្តហោះដដែលតើយក ៥០$ ទៅទិញ
សំបុត្រដើម្បីអ្វី? កញ្ញាថែមទាំងបានបន្តទៀតថា កាពិតទៅ ៥០$ នោះវាស្ដាយលែងចេញទៅហើយ
ព្រោះតាំងពីដឹងថាមានការបើកអោយចូលមើលដោយអត់យកលុយនោះពេលជិនប្រគុំនោះ! ហើយ
សូម្បីតែកន្លែងអង្កុយក៏មានលក្ខណៈអាណាធិបតយ្យអ្នកអង្គុយក្រោយរត់មកខាងមុខ ហើយពេល
ចូលមកមានចែកជាក្រដាស់ដែលបង្កជាសំរាមប្រៀបបានដូចជាទៅមើលល្ខោនបាសាក់អ៊ឺចឹង!!
ក្រុមអ្នករង់ចាំជួប UKISS អង្គុយចាំទាំងដឹងមុនថាប្រហែលជាមិនបានជួប
ហើយយើងក៏ឃើញមានការបង្ហាញភាពខឹងសម្បាជេពេញបណ្ដាញសង្គម Facebook ពីសំណាក់
អ្នកដែលត្រូវបានចំណាយប្រាក់ទិញសំបុត្រដោយមិនបានទទួលនូវអ្វីដែលអ្នករៀបចំកម្មវិធីសន្យា។
ការបង្ហាញការមិនពេញចិត្តនេះត្រូវបានគេសង្កេតឃើញមានសារពត៌មានលើ Internet មួយចំនូន
បានចុះផ្សាយហើយក៏ដូចជាមានប្រិយមិត្ត UKISS មួយចំនួនចូលទៅសរសេរស្ដីបន្ទោសយ៉ាងខ្លាំង
នៅលើ TimeLine របស់លោក VJ Taboi ដែលជា MC ក្នុងកម្មវិធីនេះផងដែរ។
លោក VJ Taboi កំពុងតែដោះស្រាយបញ្ហាប្រិយមិត្តមិនបានជួប UKISS
ដោយសង្កេតឃើញថានេះមិនមែនជាលើកទី ១ ទេដែលមានការខកចិត្តពីសំណាក់ប្រិយមិត្តជា
មេរៀនឮគឺដូចជាកម្មវិធី MTV Exit កាលពីឆ្នាំទៅមិញដែលក្រុមការងាររៀបចំកម្មវិធីត្រូវបានទទួល
ការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តដោយមិនបានផ្ដល់កន្លែងអង្គុយដល់អ្នកកាន់សំបុត្រ
VIP ដូចដែលខ្លួនបានសន្យា។
បើយើងគិតទៅការចំណាយប្រាក់ទៅទិញសំបុត្រចូលទស្សនាការប្រគុំតន្រ្តីវាគឺជារឿងបុគ្គលតែ
ចំពោះបញ្ហាដែលអ្នករៀបចំកម្មវិធីប្រើល្បិចក្នុងការបោកប្រាស់តាមរយៈការឃោសនាមិនពិតគឺជា
រឿងមួយដែលគ្រោះថ្នាក់។ បញ្ហានេះកំពុងតែក្ដៅគគុកចាំមើលទាំងអស់គ្នាថាតើនឹងមានបញ្ហាអ្វីថ្មី
ចំពោះរឿងនេះ?
ដោយ៖ នីតា