CamNews

តារា 

ចង់ថតរូបជាមួយ CL ពេលគាត់មកប្រទេសកម្ពុជាយើង ត្រូវធ្វើម៉េច?

ភ្នំពេញ ៖ មានប្រជាជនកម្ពុជាយើងមិនតិចទេ ដែលមានគំរោងចង់ថតរូបជាមួយនិង Idol ក្នុងដួងចិត្តរបស់ខ្លួន ខណៈពេលដែលរូបនាងត្រូវហោះពីប្រទេសកូរ៉េ ដើម្បីមកកាន់ប្រទេសកម្ពុជាយើង នាពេលឆាប់ៗនេះ ។ 

ដូចមហាជនបានដឹងស្រាប់ហើយថា ក្នុងការប្រគុំតន្រ្តី Smart Mega Concert នៅថ្ងៃទី ០៩ ខែធ្នូ ២០១៧ នេះ ដែលប្រារព្ធធ្វើឡើងនៅឯទីធ្លាសាលមហោស្រពកោះពេជ្រ នឹងមានវត្តមានរបស់ កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េគឺនាង CL ។ 

ក្នុងនោះផងដែរ សម្រាប់អ្នកដែលមានបំណងចង់ថតរូបជាមួយនឹងតារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះ កុំភ្លេចធ្វើការតាមដាននៅលើ Smart page ដើម្បីទទួលបានព័ត៌មានបន្ថែម និងងាយស្រួលក្នុងការជួបជាមួយតារាស្រីក្នុងដួង​ចិត្តរបស់ខ្លួនផងដែរ ៕



ដោយ ៖ គន្ធា


Tags: CL Kpop Seoul South Korea