មានវិធីជាច្រើនដើម្បីឲ្យអ្នកសិល្បៈបង្ហាញពីសេចក្តីស្រលាញ់ទៅអ្នកគាំទ្ររបស់ខ្លួន
ដូចជា តារាចម្រៀងអាចអញ្ជើញអ្នកណាម្នាក់ឡើងលើឆាកក្នុងពេលកំពុងសម្តែង តារា
ភាពយន្តបង្ហាញខ្លួននៅតាមពេល offline របស់អ្នកគាំទ្រជាដើម។
ជាក់ស្តែង នាង Mao Harada តារាបង្ហាញម៉ូដជប៉ុនបែរជាមានវិធីមួយផ្សេងពីគេទៅវិញ។ Harada
មានចំនួនអ្នកគាំទ្រដល់ 1.000 followers នៅលើ Twitter ដូច្នេះនាងក៏សំរេចចិត្តធ្វើការថ្លែងអំណរ-
គុណដល់អ្នកគាំទ្រ តាមរយះការសរសេរពាក្យអរគុណនៅលើខ្លួនប្រាណរបស់នាង។
តារាម៉ូដែល Harada
Harada បានសរសេរនៅក្នុង blog របស់នាងថាៈ "នាងសន្យានឹងសរសេរអក្សរនៅលើខ្លួនប្រាណ
ជាមួយនឹងរូបថតថ្មីរបស់នាង នៅពេលណាដែលចំនួនអ្នកគាំទ្រនាងឡើងដល់ 1.000នាក់"។ ជាក់
ស្តែងនៅពេលចំនួនអ្នកគាំទ្របានដល់គ្រប់ចំនួន តារាម៉ូដែលដ៏ស្រស់ស្អាតនេះ ក៏បានធ្វើតាមសំដី
សន្យារបស់ខ្លួនមែន។ នាងបានស្លៀកនូវខោអាវប៊ីគីនីពណ៌សលាយខៀវអុចៗដ៏គួរឲ្យស្រលាញ់
និងរចនាលើខ្លួនដោយការសរសេរអក្សរនៅលើ ដើមទ្រូង ពោះ ដៃ និងជើង។
ការសរសេរពាក្យពេចន៍អរគុណទៅអ្នកគាំទ្រ គឺជាការពេញនិយមណាស់ដើម្បីឲ្យអ្នកសិល្បៈ មាន
ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្ររបស់ខ្លួន ប៉ុន្តែការដែលប្រើខ្លួនប្រាណរបស់ខ្លួនក្នុងការ
សរសេរពាក្យអរគុណ, Harada គឺជាមនុស្សដំបូងគេ៕
ស្រីស្អាតសរសេរអក្សរលើដងខ្លួន
នាងសរសេរនៅលើដើមទ្រូង ពោះ និងដៃ
អីយ៉ា ! សរសេរនៅជើងទៀតណា !
ពិតជាតារាម៉ូដែលចម្លែករបស់គេមែន
ដោយ៖ សិលា
ប្រភព៖ K14