កាលពីថ្ងៃទី ១៩ កន្លងមកនេះ JYJ Junsu បានទទួលជោកជ័យក្នុងការចេញសម្ដែងរបស់ខ្លួនលើក
ទី១ XIA-1st Asia Tour in Seoul ដែលការប្រគុំតន្រ្តីនេះមានប្រិយមិត្តចូលទស្សនារហូតដល់ទៅជាង
៨០០០ នាក់។
ខាង C-JaS Entertainment បានប្រាប់ថាការប្រគុំតន្រ្តីលើកនេះគឺពិតជាទទួលបានជោកជ័យដោយ
មានប្រិយមិត្តមួយចំនួនមិនចង់ចាក់ចេញពីទីកន្លែងប្រគុំតន្រ្តីនោះទេទោះបីជាបានចប់ទៅជាង ២
ម៉ោងក៏ដោយ។ ហើយក៏មានប្រិយមិត្តស្រីៗជាច្រើនបានដួលសន្លប់ដោយសារតែស្រែកហ៊ោគាំទ្រ
ខ្លាំងពេក ដែលបណ្ដាលអោយខាងគ្រប់គ្រងត្រូវរវល់ជាមួយនឹងរថយន្តសង្រ្គោះបន្ទាន់ភ្លាមៗ ក៏ដូច
ជាត្រូវត្រៀមសម្រាប់ការប្រគុំលើកក្រោយផងដែរ។ ក្នុងការប្រគុំតន្រ្តីរយៈពេល ២ ថ្ងៃរបស់ Junsu
គេសង្កេតឃើញមានប្រិយមិត្តមកពីប្រទេសជាច្រើនដូចជា កូរ៉េ, ជប៉ុន, ម៉ាឡេស៊ី, ចិន, កាណាដា
និងបារាំងជាដើមដែលបានចំណាយពេលធ្វើដំណើរតាម ជើងយន្តហោះមកដើម្បីទស្សនាការប្រគុំ
តន្រ្តីនេះ។
ដោយ៖ Blank
ប្រភពពី៖ allkpop