CamNews

តារា 

Justin Bieber ក្អួតនៅលើឆាក មុខអ្នកគាំទ្រ

Justin Bieber ទើបតែបានជួបហេតុការណ៍ដ៏កម្រមួយ នៅលើឆាកតន្រ្តីដែលសម្តែង
នៅ
ទីក្រុង Glendale សហរដ្ឋអាមេរិច កាលពីថ្ងៃទី 29/9 (ម៉ោងនៅអាមេរិច) កន្លង
ទៅនេះ។
ព្រះអង្គម្ចាស់ Pop វ័យក្មេងនេះ ស្រាប់តែមានអារម្មណ៍មិន​ស្រួលខ្លួនហើយ
បានក្អួតនៅ
លើឆាកតន្ត្រី ក្នុងពេលកំពុងតែសម្តែងតែម្តង។

ពេលនោះ Justin កំពុងសម្តែងនូវបទ "Out Of Town Girl", ជាបទមួយនៅក្នុង album Believe។
តារាចម្រៀងវ័យក្មេងម្នាក់នេះ ដើរៗស្រាប់តែឈប់ ហើយបែរខ្នងដាក់ទស្សនិកជន និងក្អួតនៅ
លើឆាកតន្ត្រីតែម្តង។ ភ្លាមនោះ Justin បានប្រញាប់រត់ចូលទៅក្រោយឆាកវិញ ដោយទុកឲ្យតែ
ក្រុមរាំនៅរាំលើឆាកប៉ុណ្ណោះ។
Justin Bieber ត្រូវបានក្អួតពេលកំពុងសម្តែង
បន្តិចក្រោយមក Justin Bieber បានត្រលប់មកឆាកតន្រ្តីវិញ ហើយបានសុំទោសទស្សនិកជនមុន
ពេលសម្តែងបទថ្មីមួយទៀត, Fall។ ពេលច្រៀងដល់បទ Beauty And A Beat, Justin ច្រៀងបាន
តែប៉ុន្មានឃ្លា ក៏បានរត់ចូលក្រោយឆាកម្តងទៀត។ អ្នកគាំទ្ររបស់ Justin Bieber មានការព្រួយ
បារម្ភយ៉ាងចំពោះតារាក្នុងដួងចិត្តពួកគេ។ ជាសំណាងល្អ Justin ក៏បានវិលត្រលប់មកឆាកតន្ត្រីវិញ។
Justin Bieber បាននិយាយថា: “ខ្ញុំមានអារម្មណ៍លំបាកណាស់ ពេលមិនស្រួលខ្លួន និងក្អួតនៅមុខ
ទស្សនិកជនយ៉ាងច្រើនដូច្នេះ។ ទស្សនិកជននឹងនៅតែស្រលាញ់ខ្ញុំ បើទោះជាខ្ញុំក្អួតនៅលើឆាកមែន
ទេ?” !
ដោយ៖ សិលា
ប្រភព៖ K14

Tags: Justin Bieber vomit in front of fans entertainment star