CamNews

តារា 

អីយ៉ាស់! ធ្លាប់តែឃើញនាង Ploy តែងខ្លួនធម្មតាៗ ដល់ពេលធ្វើខ្លួនបែបនេះ ស្អាតបែ្លកម្យ៉ាងដែរតាស់

តារាថៃ ៖ មិនធម្មតាមែនតារាសម្តែងស្រីនាង Ploy ក្រោយពីបានតុបតែងខ្លួនបែបនេះ ស្អាតបែ្លកម្យ៉ាងដែរតាស់ ព្រោះកម្រនឹងឃើញសម្លៀកពាក់គួរឲ្យស្រលាញ់ចឹង​ ជាធម្មតានាង ploy chermarn តែងតែស្លៀកពាក់សាមញ្ញជាទីបំផុតហើយ ។ 

តារាសម្តែងស្រីកើតឆ្នាំ ១៩៨២ រូបនេះ ហាក់មិនឃើញចាស់ទៅណាសោះ ទោះស្ថិតនៅក្នុងវ័យជ្រេក៏ដោយចុះ រីឯសម្រស់ក៏ក្មេងគួរឲ្យស្រលាញ់ មិនចាញ់តារាស្រីផ្សេងៗនាពេលបច្ចុប្បន្នឡើយ ។ 

នាង ploy chermarn បើគិតពីអាយុនាពេលបច្ចុប្បន្នគឺ ៣៤ ឆ្នាំហើយ ប៉ុន្តែមានក្រុមអ្នកគាំទ្រមួយចំនួនមិនជឿទេថា នាងមានអាយុច្រើនដល់ម្លឹងខណៈមុខមាត់របស់នាង នៅក្មេងជាងវ័យបែបនេះ ។ 

ចំណែកឯការតុបតែងខ្លួនរបស់នាង ploy chermarn ហាក់មិនសូវលេចធ្លាប៉ុន្មានទេ ប៉ុន្តែប្រសិនបើចូលរួមកម្មវិធីណាមួយវិញ គឺតុបតែងខ្លួនម៉ាអស់ដៃតែម្តង មិនឲ្យចាញ់អ្នកដែលមានអាយុតិចជាងនោះទេ ៕

-ចុចអាន ៖ ឥទ្ធិពល Make up ពិតជាអស្ចារ្យមែន! អាចធ្វើឲ្យមនុស្សអាក្រក់ក៏បាន ស្អាតក៏បាន

-ចុចអាន ៖ មិនគួរឲ្យជឿ! នាង Yaya និយាយបានដល់ទៅ ៦ ភាសា ចង់ដឹងទេថា ភាសាអ្វីខ្លះ?









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: ploy chermarn