CamNews

តន្រ្តី 

បទ "សង្សារនិស្សិត" មិនទាន់ចេញលក់លើទី ផ្សារផងកក្រើកពេញ YouTube (Video Inside)

ភ្នំពេញ៖  គ្រាន់តែផលិតកម្ម ថោន បង្ហោះវីដេអូខារ៉ាអូខេ បទចម្រៀងបទ "សង្សារនិស្សិត”
ដែលសំនៀងរួមគ្នារ វាង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន នៅលើប្រព័ន្ធអ៊ីនធឺ
ណែត YouTube និងបណ្តាញសង្គម Facebook ភ្លាម បានធ្វើមហាជននិងមិត្តៗស្រទាប់យុវ-
វ័យគាំ ទ្រយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ថែមទាំងយក
ខារ៉ាអូខេ បទចម្រៀងមួយនេះ ទៅ Shear និងបង្ហោះនៅលើហ្វេសប៊ុក របស់គេថែមទៀតផង ។

ចំពោះខារ៉ាអូខេបទចម្រៀង "សង្សារនិស្សិត" នេះដែរ ផលិតកម្មថោន គឺមិនទាន់បានចេញជា
វីស៊ីឌី លក់នៅលើទីផ្សារនៅឡើយទេ ។ ប៉ុន្តែផលិតកម្ម ថោន បានចេញជាវីដេអូ សម្តែងតែ
ប៉ុណ្ណោះ ដើម្បីស្ទាបស្ទង់ពី មហាជន និងស្រទាប់យុវវ័យថា មានការគាំទ្របានកម្រិតណា ។

បើយើងសង្កេត ទៅមើលវីដេអូខារ៉ាអូខេ បទចម្រៀងនេះ គឺមានការទាក់ទាញ យ៉ាងខ្លាំង តាម
រយៈការសម្តែង របស់តារាចម្រៀង ទាំងពីរដួង មាស សុខសោភា និង លោក ណាំ ប៊ុណ្ណារ័ត្ន ។
ជាពិសេសទៅទៀតនោះ មហាជនលើកឡើងថា បទចម្រៀងមួយបទនេះ នឹងអាចទទួលបាន
ប្រជាប្រិយភាព និងការគាំទ្រច្រើន លើសបទចម្រៀងលើកមុន របស់នាង ថែមទៀត ។

ចង់ដឹងថាខារ៉ាអូខេ បទចម្រៀងរបស់ មាស សុខសោភា និង ណាំ ប៊ុណ្ណារ័ត្ន ពិរោះ និងសម្តែង
ឡូយយ៉ាងណានោះ សូមទស្សនាជាមួយគេទំព័រ LookingTODAY ទាំងអស់គ្នា ៖


 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល 


Tags: khmer star cambodia singer entertainment nam bunnaroth meas soksophea