CamNews

តារា 

តារាកូរ៉េទាំង ៦ ដួង ដែលកំពុងតែពពោះកូនជាលើកដំបូង

កូរ៉េ ៖ តារាកូរ៉េទាំង ៦ ដួង ដែលកំពុងតែពពោះកូនដំបូង ហើយថ្ងៃនេះ Camnews ក៏សូមធ្វើការបង្ហាញថា មានតារារូបណាខ្លះផងដែរ ។​ តោះកុំឲ្យខាតពេលយូរទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ៕

១. តារាសម្តែងរូបស្អាត នាង Park Han Byul ដែលធ្លាប់បានទាក់ទងគ្នាជាមួយនិងតារាចម្រៀង SE7EN អស់រយៈពេល ១២ ឆ្នាំ ។ ហើយថ្មីៗនេះនាងកំពុងតែពពោះកូនដំបូង ដែលមានរយៈពេល ៤ ខែ ហើយគូដណ្តឹងរបស់នាងគឺមិនមែនជាតារាល្បីទេ ។ 

២. នាង Cha Ye Ryun ក៏បានប្រកាសថា កំពុងតែមានផ្ទៃពោះ កាលពីខែវិឆ្ឆិកា ឆ្នាំ ២០១៧ ហើយក្រោយពីការរៀបការបាន ៦ ខែរួចមក ពួកគេនៅមិនទាន់ដឹងនៅឡើយទេថា គឺជាកូនប្រុសឬស្រីទេ។ ប្តីប្រពន្ធមួយគូនេះ គ្រាន់តែដឹងថា កូនរបស់ពួកគេនឹងស្រស់ស្អាត និងគួរឲ្យស្រលាញ់ ។ 

៣. នាង Kim Ha Neul បានរៀបការជាមួយនិងបុរសអ្នកជំនួញម្នាក់ កាលពីឆ្នាំ ២០១៦ ហើយពួកគេបានប្រកាសដំណឹងថា កំពុងតែពពោះនេះ កាលពីខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ 

៤. នាង Choo Ja Hyun បានជួបជាមួយនិងស្វាមីរបស់ខ្លួនគឺ លោក Yu Xiaoguang ខណៈពេលដែលបានថតរឿងជាមួយគ្នា កាលពីឆ្នាំ ២០១២ ហើយអ្នកទាំងពីរបានបង្ហាញដំណឹងថា មានផ្ទៃពោះនៅក្នុងបទបង្ហាញរឿង “Same Bed Different Dreams 2- You Are My Destiny” ទាំងទឹកភ្នែក ដោយក្តីរំភើប ។ 

៥. នាង Lina បង្ហាញការមានផ្ទៃពោះរបស់នាង ដោយធ្វើសេចក្តីថ្លែងការពី SM Entertainment ។

៦. តារាសម្តែងស្រីនាង Shin Ji Soo បានប្រកាសរៀបការជាមួយនិង អ្នកនិពន្ធបទចម្រៀងម្នាក់ កាលពីវិឆ្ឆិកា ហើយប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ ក៏បានចែករំលែកដំណឹងល្អមួយទៀត គឺកំពុងតែមានសមាជិកថ្មីចូលក្នុងគ្រួសារ ៕

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Seoul South Korea Kpop