CamNews

តារា 

Mint ទម្លាយទំនាក់ទំនងនាពេលបច្ចុប្បន្ន របស់ខ្លួនជាមួយនិងនាង Kimberley ព្រមទាំង Mark Prin

កំសាន្ត ៖ មហាជនប្រហែលបានដឹងរួចមកហើយថា តារាសម្តែងថៃ លោក Mark Prin និងនាង Mint chalida ធ្លាប់មានការឈ្លោះប្រកែកជាមួយគ្នា កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែរហូតមកទល់ពេលនេះ ហាក់គ្មានអ្វីល្អប្រសើរទាល់តែសោះ ចំពោះមិត្តភាពរបស់អ្នកទាំងពីរ ។ ឥលូវនេះយើងទៅស្តាប់បទសម្ភាស៍រវាងអ្នកកាសែតជាមួយនិង តួស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" នៅខាងក្រោមវិញម្តង ៖ 

អ្នកកាសែត ៖ មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ដែលសប្បាយរីករាយយ៉ាងខ្លាំង​ ក្រោយពី Mint ត្រលប់ទៅជិតដិតជាមួយនិង Kimberly ជាថ្មីម្តងទៀត នៅក្នុងពិធីលាងភាពនៅលីវរបស់នាង Margie Rasri? 

នាង Mint ៖ ការពិតទៅខ្ញុំនិង Kim ពួកយើងជួបគ្នាជារឿយៗនៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែយើងមានតែរូបថតរួមក្រុមប៉ុណ្តោះ ប៉ុន្តែសម្រាប់លើកនេះ រូបថតពួកយើងទាំងពីរហាក់បីដូចជាជិតដិតខុសធម្មតា ទើបមានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង ។ 

អ្នកកាសែត ៖ តើ Mint ចាប់ផ្តើមនិយាយជាមួយនិង Kim? 

នាង Mint ៖ ជាការពិតណាស់! ពួកយើងចាប់ផ្តើមនិយាយជាមួយគ្នាតាំងពីមុនពិធីជប់លៀងរបស់ Margie Rasri ទៅទៀត ដោយសារតែយើងទាំងពីរ មិនមានបញ្ហាអ្វីជាមួយគ្នាឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុងពិធីនោះ ខ្ញុំបានថតរូបជាមួយនិងស្រីៗជាច្រើន ដែលជាកូនកំដរស្រ្តីទីរបស់ Margie Rasri ប៉ុន្តែ Fans ហាក់ចាប់អារម្មណ៍តែរូបថតរបស់ខ្ញុំនិង Kim ។ 

អ្នកកាសែត ៖ នៅក្នុងរូបថតនោះ ដូចជាឃើញថា Mint និង Kim បានថើបគ្នាទៀតផង? 

នាង Mint ៖ សម្រាប់រូបថតនោះគឺជាការស្នើរសុំរបស់កូនក្រមុំ តម្រូវឲ្យឃើញភាពជិតដិតរវាងគ្នានិងគ្នា ចំពោះកូនកំដរ ។ 

អ្នកកាសែត ៖ អ្នកគាំទ្របាននិយាយថា ការវិលត្រលប់ទៅត្រូវរូវគ្នាជាថ្មីម្តងទៀតរវាង Mint និង Kim គឺជាកាដូដ៏ធំមួយសម្រាប់នាង Margie Rasri ដែលជាកូនក្រមុំ ព្រមទាំងជាមិត្តជិតដិតរបស់អ្នកទាំងពីរ? 

នាង Mint ៖ អត់ទេ! ខ្ញុំនិង Kim ពួកយើងនិយាយគ្នាតាំងពីមុនពិធីជប់លៀងនេះទៅទៀត ហើយ Margie ក៏មិនបានស្នើរសុំពួកយើងដែរ គឺពួកយើងស្មគ្រ័ចិត្តនិយាយរកគ្នា ។ 

អ្នកកាសែត ៖ សម្រាប់រឿងរូបថតវិញ តើអ្នកទាំងពីរយល់ព្រមថតដោយស្មគ្រ័ចិត្ត ឬត្រូវគេបង្ខំ? 

នាង Mint ៖ វាគឺជាតម្រូវការនៅក្នុងពិធីជប់លៀងនោះ ហើយខ្ញុំក៏មិនបានគិតអ្វីច្រើនដែរ ។ 

អ្នកកាសែត ៖ មានអ្នកនិយមលេងគណនីអុិនស្រ្តាក្រាមបានចូលខមលើរូបថតរបស់ Mint និង Kim ច្រើនជាងរូបថតម្ចាស់កម្មវិធីគឺនាង Margie ទៅទៀត តើ Mint បានឃើញទេ? 

នាង Mint ៖ (សើច) ចាស​ពិតណាស់​ ខ្ញុំបានឃើញហើយ ។ 

អ្នកកាសែត ៖ តើ Mint គិតថាអ្នកគាំទ្រចាប់អារម្មណ៍ចំពោះទំនាក់ទំនងរបស់ខ្លួននិង នាង Kimberley ព្រមទាំង Mark Prin ដែរទេ? 

នាង Mint ៖ ចាស ខ្ញុំដឹងថា មនុស្សភាគច្រើនពិតជាចាប់អារម្មណ៍រឿងនេះជាក់ជាមិនខាន ។ 

អ្នកកាសែត ៖ ចំពោះរូបថតដែល Mint និង Kim ថើបគ្នា លោក Mark Prin បាននិយាយថា ប្រហែលជា Kim ដួលជំពប់ជើងទេ ទើបមើលទៅរូបថតអ្នកទាំងពីរ ហាក់ជិតដិតគ្នាបែបនេះ ។ 

នាង Mint ៖ ខ្ញុំគ្មានយោបល់ទេចំពោះរឿងនេះ វាអាស្រ័យទៅអ្នកដទៃគិតទៅចុះ ព្រោះអីខ្ញុំមិនបានខ្វល់ខ្វាយទេ ។ 

អ្នកកាសែត ៖ តើ Mint គិតថានឹងមានជម្លោះដ៏ធំមួយកើតឡើងជាថ្មីម្តងទៀតទេ នៅពេលដែល Mark Prin ផ្តល់ចម្លើយ ឲ្យអ្នកកាសែតបែបនេះ? 

នាង Mint ៖ រឿងជម្លោះនោះ វាបានកើតឡើងជាយូរណាស់មកហើយ ម្យ៉ាងវិញទៀត អតីតកាល គឺគ្រាន់តែជាអតីតកាលប៉ុណ្តោះ ។ 

អ្នកកាសែត ៖ ចឹង! តើ Mint និងនិយាយជាមួយ Mark Prin ដែរ ឬទេ? 

នាង Mint ៖ អត់ទេ! ខ្ញុំខាននិយាយជាមួយគ្នាយូរណាស់មកហើយ ៕




លោក Mark Prin នាង Mint និង Kim 


Mint និង Kim

Mint និង Kim ព្រមទាំង Margie 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mint chalida Kimberly Mark Prin