CamNews

ប្លែកៗ 

អាក្រាតកាយគូររូប ដើម្បីកុំអោយប៉ះពាល់ ដល់បទបញ្ជាអាជ្ញាធរ

ចិន ៖ នៅក្នុងព្រឹត្ដិការណ៍ឃោសនារថយន្ដនៅក្រុង ប៉េកាំង គេបានប្រើប្រាស់ស្រីស្អាត
អាក្រាតកាយជាច្រើននាក់ ដើម្បីទាក់ទាញអ្នកចូលរួមទស្សនា។



កាលពីថ្ងៃទី ១៨ កញ្ញា នៅក្នុងព្រឹត្ដិការណ៍ឃោសនារថយន្ដដែលត្រូវបានគេធ្វើឡើងនៅក្រុង
ប៉េកាំង គេឃើញមានក្រុមស្រីស្អាតជាច្រើននាក់ បានបង្ហាញខ្លួនដោយមិនបានពាក់អាវនោះ
ទេ ពួកគេស្លៀកតែខោក្នុងតែប៉ុណ្ណោះ។



ជាការជំនួសអោយអាវ ក្រុមនារីទាំងនេះត្រូវបានគេគូររូបផ្សេងៗដោយទឹកថ្នាំ លើរាងកាយ។
ទោះជាយ៉ាងនេះក្ដី គេនៅតែអាចមើលឃើញអ្វីដែលជារបស់ "ពីកំណើត"។



គួររំលឹកថា កាលពីមុននេះ ស្ថាប័នមានសមត្ថកិច្ចចិន បានចេញបទបញ្ជា ហាមមិនអោយប្រើ
ប្រាស់នារីសិចស៊ីដើម្បីទាក់ទាញ ក្នុងពេលប្រារព្ធពិធីពិព័រណ៍ ឃោសនារថយន្ដ មិនដូច្នោះទេ
ពួកគេនឹងត្រូវផ្អាក់ដំណើរការ។



ការប្រើប្រាស់នារីខាងលើនេះ ត្រូវបានគេមើលឃើញថា ជាវិធីមួយ ដើម្បីមិនអោយបំពាន់ដល់
បទបញ្ជាដែលបានដាក់ចេញ ប៉ុន្ដែ នៅតែអាចរក្សាបានភាពទាក់ទាញដដែល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: sexy chinese girls Auto Show